Sony Mobile កំពុងតែអភិវឌ្ឍស្មាតហ្វូនស៊េរីខ្ពស់ថ្មីពីរស៊េរី សំរាប់ពាក់កណ្តាលឆ្នាំនេះ។ ពួកវាមានឈ្មោះថា Honami និង Togari ជាមួយលេខកូដសំគាល់ C670X (Honami) និង C680X (Togari)។
គេហទំព័រ Xperiablog (ប្រភពជំនាញខាងផ្តល់ព័ត៌មានពីបណ្តាឧបករណ៍ Xperia) បានឲ្យដឹងព័ត៌មានស្តីពីទូរស័ព្ទទាំងពីរពីបណ្តាគេហទំព័រនៅប្រទេសចិន។ តាមប្រភពទាំងអស់នោះ Togari អាចនឹងជា phablet (smartphone កាត់ tablet) ដំបូងរបស់ Sony មានអេក្រង់ទំហំ 6.44 inch កំរិតពន្លឺ Full-HD ជាមួយកំរិត Pixel 342 ppi និងមានការរចនាម៉ូតដោយសារធាតុកញ្ចក់ដូចនឹង Xperia Z ដែរ។
Phablet Sony Togari នឹងមានរូបរាងស្តើង ពណ៌ស ពេញតួទូរស័ព្ទ សូម្បីតែស៊ុមអេក្រង់ក៏ពណ៌ សដែរ។ Togari នឹងបង្ហាញខ្លួនដំបូងគេ នៅប្រទេសជប៉ុន នាខែកក្កដា ខាងមុខនេះ។ ចំណែកព័ត៌មាន Hardware ផ្សេងទៀត នៅមិនទាន់បង្ហាញឲ្យដឹងនៅឡើយ។

ក្នុងនោះ Sony Honami នឹងបំពាក់នូវអេក្រង់ទំហំ 5 inch កំរិតពន្លឺ Full-HD, camera 16 ឬ 20 MP ប្រើ Sensor របស់ Cyber-shot និងកាណុង Carl Zeiss ជាមួយម៉ាស៊ីនអាំភ្លីសម្លេង Walkman របស់ Sony (អាច S-Master MX Digital Amplifier) ។
តាម ePrice, Honami អាចនឹងប្រើប្រាស់អេក្រង់ IPS White Magic, chipset Snapdragon 800 quadcore Krait 400 ល្បឿន 2.3 GHz, chip ក្រាហ្វិក Adreno 330 GPU, 2 GB RAM និងថ្មពី 2700 ដល់3000 mAh។ មានព័ត៌មានមួយចំនួនទៀតបានឲ្យដឹងថា ស្មាតហ្វូនមាន Support Xenon flash ថែមទៀតផង។ តាម ePrice ដដែលបានឲ្យដឹងថា Honami នឹងដាក់លក់នៅប្រទេសចិន នាខែកក្កដា និងបង្ហាញខ្លួនលើទីផ្សារទូទាំងពិភពលោក នៅខែកញ្ញា ខាងមុខនេះ។
តាមប្រភពជាច្រើនក៏បាឲ្យដឹងថា ទាំង Honami និង Togari សុទ្ធតែមានសមត្ថភាពអាចការពារជម្រាបទឹកបាន៕
ដោយ៖ សិលាប្រភព៖ VReview