ព្រះ​បរមសព​ ព្រះមហាវរក្សត្រ​នឹង​ដង្ហែ​ពី​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ម៉ោង​៣​រសៀលថ្ងៃទី​១៧ ខែតុលា ខណៈនោះនឹងមានប្រជាពលរដ្ឋ​ប្រមាណ​ជាជាង ១០​ម៉ឺន​នាក់ ចូលរួម​ទទួល​ព្រះ​ បរមសព អតីតព្រះមហាវរក្សត្រ​កម្ពុជា​។

/​អភិបាល​រាជធានី​ភ្នំពេញ​ លោក កែប ជុតិមា បាន​ប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃទី​១៦ ខែតុលា ២០១២​នេះ​ថា ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ចំនួន​ប្រមាណ​ជាង ១០​ម៉ឺន​នាក់​ដែលប្រកប​ដោយ​ក្តី​ ក្តុកក្តួល​នឹងចូលរួម​ក្នុងការ​ទទួល​នូវ​ព្រះ​បរមសព​ព្រះមហាវរក្សត្រកម្ពុជា ​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ​។ ការទទួល​នេះ​នឹង​រៀបចំឡើង​ចាប់តាំងពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ រហូតដល់​ព្រះ​ប​រម​រាជវាំង​។​/

ព្រះ​បរមសព​ ព្រះមហាវរក្សត្រ​នឹង​ដង្ហែ​ពី​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ម៉ោង​៣​រសៀលថ្ងៃទី​១៧ ខែតុលា និង​ដំកល់​នៅ​ព្រះបរមរាជវាំង​។​​   ​សូមរំលឹកថា ព្រះមហាវរក្សត្រ​ប្រសូត្រ នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​១៩២២ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ព្រះមហាវីរក្សត្រ​កម្ពុជា បាន​ឡើង​គ្រង​រាជសម្បត្តិ ក្នុង​ព្រះ​ជន្មាយុ ១៨ ព្រះវស្សា គឺ​នៅ​ឆ្នាំ​១៩៤១​។ ព្រះអង្គ បានធ្វើ​បូជនីយកិច្ច ទាមទារ​ឯករាជ្យ​ពេញលេញ ពី​បារាំង សម្រាប់​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។

width=452មនុស្សរាប់សិបនាក់ សំដែងការគោរព និងសោកស្ដាយ នៅមុខព្រះបរមរាជវាំង

សម្តេចព្រះ នរោត្តម សីហនុ ក៏បាន​ដឹកនាំ​ប្រទេស​កម្ពុជា ស្គាល់​ភាព​រីកចម្រើន ពិសេស​ខាង​ឧស្សាហកម្ម ក្នុងសម័យសង្គមរាស្ត្រនិយម ( ចន្លោះ​ពី​ឆ្នាំ​១៩៥៣ ដល់​ឆ្នាំ​១៩៧០ )​។​​ សម្តេចឪ ក៏បាន​ទាមទារ​យក​ខេត្ត​មួយចំនួន​ពី​ប្រទេស​ថៃ រួមទាំង​ឈ្នះក្តី​លើ​ប្រទេស​ថៃ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ទី​ក្រុងឡាអេ នា​ឆ្នាំ​១៩៦២ ស្តីពី​ប្រាសាទព្រះវិហារ​។ ព្រះអង្គ ក៏​ស្វែងរកសន្តិភាព និង​ផ្សះផ្សារ​ជាតិ សម្រាប់​ប្រទេស​កម្ពុជា ដែល​នាំ​ដល់​ការចុះ​កិច្ចព្រមព្រៀង​សន្តិភាពទីក្រុង​ប៉ារីស នៅ​ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៩១ និង​ការបោះឆ្នោតជាតិ កាលពី​ឆ្នាំ​១៩៩៣ ផងដែរ៕​

 

ដោយ ៖ សីហា