
គ្រឿងផ្សំ-ជើងមាន់-ស្លឹកខ្ទឹម-ទឹកសាអ៊ីវ-ខ្ទឹម-ខ្ញី-ម្ទេស-cinnamon -ល្ងលីង-ស្ករ-អំបិល។
វិធីធ្វើ- ជើងមាន់យកទៅលាងស្អាត ចាក់ទឹកខ្មេះ និង អំបិលបន្ដិច រួចច្របាច់ ឱ្យចូលជាតិ។- ម្ទេស(ច្រើនគ្រាប់) ខ្ទឹម និងខ្ញី ត្រូវចញ្ច្រាមឱ្យម៉ត់។Cinnamon ដំឱ្យសំប៉ែត។ស្លឹកខ្ទឹមហាន់តូចៗ- ដាក់ជើងមាន់ ចូលក្នុងឆ្នាំ ស្រោសប្រហែល៧នាទី រួចដួសចេញ ស្រោចទឹកត្រជាក់ ទុកឱ្យស្ងួតទឹក។- ឆាខ្ទឹម ជាមួយម្ទេស ល្ង និង cinnamon ឱ្យឡើងឈ្ងុយ ដោយប្រើប្រេងឆា បន្ដិច ក្រោយមកដាក់ជើងមាន់ចូលឆាជាមួយគ្នា។- ប្រើស្រា ស រួមជាមួយ ទឹកស៊ីអ៊ីវបន្ដិច ចាក់ចូលពីលើ រួចភ្លក់រសជាតិ ឱ្យត្រូវមាត់។បន្ទាប់មកបន្ថយភ្លើងនិងឆាប្រមាណជា២០នាទី ពេលឃើញ រីងទឹកត្រូវចាក់ទឹកចូលកុំឱ្យរីង។- ចុងក្រោយ បង់ល្ងនិងស្លឹកខ្ទឹមពីលើ។
ដោយ៖ វណ្ណៈប្រភព៖ Cooking Cambodian