ថ្មីៗនេះ ខ្សែប្រយុទ្ធជនជាតិហូឡង់បានសំរេចចិត្ត មិនបន្តចុះហត្ថលេខាលើកិច្ចសន្យាលេងនៅ Arsenal ទៀតទេ។

ក្រោយពីមិនបានចុះហត្ថលេខាលើកិច្ចសន្យាលេងជាមួយ Arsenal, Van Persie បានផ្ញើដល់អ្នកគាំទ្រក្លឹបកាំភ្លើងធំនូវសំបុត្រមួយច្បាប់ដែលក្នុងនោះគាត់បានសរសេរថា: “នេះគឺជាព័ត៌មានថ្មីបំ-ផុតដែលទាក់ទងនឹងខ្ញុំជាមួយនឹងក្លឹប។ ក្នុងរយះពេលកន្លងមក ខ្ញុំតែងរក្សាភាពស្ងៀមស្ងាត់ដោយក្តីគោរពដែលខ្ញុំមានជាមួយក្លឹប ក៏ដូចជាលោកប្រធានក្លឹប Gazidis និងគ្រូបង្វឹក Wenger។ប៉ុន្តែការដែលលេចចេញនូវព័ត៌មានជាច្រើន ខ្ញុំគិតថាអ្នកទាំងអស់ពិតជាចង់ដឹងថាមានរឿងអ្វីកំពុងកើតឡើង”។ Persie បន្តថា: “លុយកាក់មិនមែនជាបញ្ហាដែលខ្ញុំយកចិត្តទុកដាក់ឡើយ។ ខ្ញុំបានគិតជាយូមកហើយហើយវាពិតជាមានការលំបាកណាស់ ក្នុងការសំរេចចិត្តមិនបន្តកិច្ចសន្យានេះ។

/

លាហើយ Arsenal

ជាចុងក្រោយខ្សែប្រយុទ្ធហូឡង់នេះបានផ្តាំផ្ញើទៅអ្នកគាំទ្រថា: “អ្នកទាំងអស់គ្នាមានសិទ្ធិមិនពេញចិត្តជាមួយខ្ញុំ ក្នុងការសំរេចនេះ ខ្ញុំគោរពលើរឿងនេះ។ ប៉ុន្តែបើទោះជាមានរឿងអ្វីកើតឡើង ខ្ញុំនៅតែគោរពស្រលាញ់ក្លឹប អ្នកគាំទ្រទាំងអស់គ្នាជានិច្ច។ ក្នុងរយះពេលកន្លងមកនេះ អ្នកទាំងអស់តែងតែគាំទ្រ ផ្តល់កំលាំងចិត្តដល់ខ្ញុំ។ ខ្ញុំពិតជាមានមោទនភាពណាស់ក្នុងរយះពេល៨ឆ្នាំលេងនៅ Arsenal។ប្រហែលជាពីរសប្តាហ៍ទៀតនៅពេលលោកប្រធាន Gazidis ត្រលប់មកវិញ ពួកយើងនឹងជួបនិយាយគ្នាបន្តទៀត ហើយខ្ញុំនឹងប្រាប់ដល់អ្នកទាំងអស់គ្នានូវព័ត៌មានដែលថ្មីបំផុត”។ សព្វថ្ងៃ Persie នៅជាប់កិច្ចសន្យាតែមួយឆ្នាំទៀតប៉ុណ្ណោះជាមួយ Arsenal ហើយការដែលគាត់មិនបន្តកិច្ចសន្យាថ្មីមានន័យថា គាត់នឹងចាកចេញពីក្លឹបក្នុងរយះពេលខ្លីខាងមុខនេះ។ ក្លឹបកាំភ្លើងធំត្រូវរកវិធីលក់ Persie ចេញដើម្បីទទួលបានផលប្រយោជន៏ខ្លះ បើសិនមិនចង់បាត់បង់ដោយទទេក្នុងរដូវកាលក្រោយ ពេលដែលកិច្ចសន្យាត្រូវអស់ ហើយ Persie ក្លាយជាកីឡាករមានសេរីភាព៕

ដោយ៖ សិលាប្រភព៖ 24h