ជប៉ុន៖ iPhone 5គឺជាទូរស័ព្ទទំនើប អាចបំរើលោកអ្នកក្នុងការទំនាក់ទំនង និងកំសាន្ត។ ដោយសារតែបច្ចុប្បន្ន ពិភពលោកកំពុងជួបនឹងគ្រោះធម្មជាតិផងដែរនោះ អ្នកស្រី Mariko ជនជាតិជប៉ុនបានបង្កើតគំនិតច្នៃប្រឌិតធ្វើសំបក iPhone 5 ពីនំអង្ករស្រួយ ដែលវានឹងអាចជួយជាអាហារបំរុងលោកអ្នកបានមួយគ្រាផងដែរ ប៉ុន្តែសូមប្រយ័ត្នព្រោះវាមិនអាចជួយ iPhone 5 នៅពេលធ្លាក់ជ្រុះបានឡើយ៕



ដោយ៖ មិនា
ប្រភព៖ rocketn