បបូរមាត់គឺជាផ្នែកមួយនៃរាងកាយមនុស្ស  ដែលបង្ហាញពីភាពទាក់ទាញ និង ភាពសិចស៊ី។ ពិសេស បបូរមាត់ជាផ្នែកមួយនៃសម្រល់ដ៏ស្រស់ស្អាតសំរាប់ស្រី្តគ្រប់។ ប៉ុន្តែប្រសិនបើបបូរមាត់របស់អ្នកប្រេះស្ងួត គ្មានសំណើម បបូរមាត់របស់អ្នកមើលទៅនឹងបាត់បង់នូវភាពទាក់ទាញ ជាមិនខាន។ មានវិធីជាច្រើន  ដើម្បីព្យាបាលបបូរមាត់ប្រេះ  នៅពេលដែលបបូរមាត់របស់អ្នកប្រេះ  វានឹងមានសភាពដូចជាឡើងប្រេះបបូរមាត់ ស្នាមក្រហមជាប់បបូរមាត់ ស្បែកបបូរមាត់ឡើងស្ងួត និង ឈឺចាប់។ល។

ខាងក្រោមនេះ យើងសូមណែនាំអ្នកឱ្យសាកល្បងនូវវិធីងាយៗព្យាបាលបបូរមាត់ប្រេះដោយធម្មជាតិឱ្យជាសះស្បើយ បានយ៉ាងឆាប់រហ័ស។

width=500

វិធីទី១៖ សូមយកស្ករស ២ស្លាបព្រាកាហ្វេ លាយជាមួយនឹង ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ រួចកូរចូលគ្នាឱ្យសព្វ បន្ទាប់មក  លាបនៅលើបបូរមាត់ ដោយប្រើម្រាមដៃរបស់អ្នក ដុសថ្នម ទុករយៈពេល ២ទៅ ៣នាទី រួចលាងសំអាត ចេញជាមួយនឹងទឹកក្តៅឧណ្ឌៗ។ចាំណំា៖ ត្រូវបា្រកដថា ស្បែក ឬ បបូរមាត់របស់អ្នកមិនមានប្រតិកម្មជាមួយនឹងទឹកឃ្មុំ។

វិធីទី២៖ សូមយកត្របកផ្កាកូលាប ២ ទៅ ៣ត្របក (ស្រទាប់ផ្កាកូលាប) យកវាមកត្រាំជាមួយនឹងទឹកដោះគោ សង្កត់វាឱ្យម៉ដ្ឋចូលជាមួយនឹងទឹកដោះគោ បន្ទាប់មក យកវាមកលាបនៅលើបបូរមាត់របស់អ្នក ២ ទៅ ៣ដង ក្នុង ១ថ្ងៃ រយៈពល ៣ ទៅ ៤សប្តាហ៍ អ្នកទទួលបានលទ្ធិផលជាទីគាប់ចិត្ត៕សូមទស្សនា វីដេអូ ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ Top10HomeRemedies