ភ្នំពេញ៖ ទោះបីជាប៉ុន្មានខែនេះ មិនសូវមានទឹកភ្លៀងធ្លាក់ ប៉ុន្តែគេសង្កេតឃើញថា ទឹកទន្លេ កំពុងតែឡើងជាបណ្តើរៗ ហើយ ដែលធ្វើឱ្យអាជ្ញាធរ កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះ។
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ជាធម្មតាទឹកទន្លេមេគង្គ មានកម្ពស់ ៦ម៉ែត្រ៣០ រីឯកម្ពស់ទឹកទន្លេមេគង្គនៅរាជធានីភ្នំពេញមានកម្ពស់៥ម៉ែត្រ២០ ហើយ។ ដូច្នេះ ស្ថានីយ៏បូមទឹកចតុមុខ និងគ្រប់ស្ថានីយ៍បូមទឹកទំាងអស់ នឹងត្រូវបិទទឹក មិនហូរចូលរាជធានីភ្នំពេញ នៅពេលទឹកមានកំពស់ ៦ម៉ែត្រ៤៥។
ផ្អែកតាមស្ថានភាពនេះ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១២ ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្ថានីយ៍បូមទឹកគីឡូម៉ែត្រលេខ ៩ ដែលស្ថិតនៅជិតដងទន្លេសាប ជាប់ផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានធ្វើការណែនាំដល់មន្រ្តីជំនាញ ឱ្យពិនិត្យមើលគំរោងបន្ថែម ម៉ូទ័របូមទឹកនៅស្ថានីយ៏បូមទឹកទូលគោកទី១ ដើម្បីឱ្យដំណើរការបូមទឹកឱ្យទាន់សភាពការណ៏ពេលមាន ភ្លៀងធ្លាក់ខ្លាំង។ បន្ទាប់មក ឯកឧត្តម បានណែនំាបន្ថែមទៅដល់អាជ្ញាធរទាំងអស់ ឱ្យទប់ស្កាត់ និងហាមឃាត់ ទូកនេសាទទាំងអស់មិនឱ្យចតនៅចំណុចគល់ស្ពានជ្រោយចង្វា និងនៅមុខព្រះបរមរាជវាំង ដែលបង្កភាពអនាធិបតេយ្យ៕




ដោយ៖ វណ្ណៈប្រភព៖ phnompenh