មានការតាំងពិព័រណ៌ពាណិជ្ជកម្មថ្មីមួយផ្សេងទៀតរបស់ វៀតណាម ដែលមានឈ្មោះ
ជាភាសាអង់គ្លេសថា Ho Chi Minh City Expo 2011 ត្រូវបានធ្វើឡើងនៅកោះពេជ្រ
រាជធានីភ្នំពេញ ។ ការប្រារព្ធពិធីនេះគឺចាប់ពីថ្ងៃទី ៦ដល់ថ្ងៃទី១០ ខែមេសា ២០១១
នេះ មានចំនួន ៣០០ស្តង់ មកពីបណ្តាក្រុមហ៊ុន និងសាហគ្រាសចំនួន ១៥០ ។

ការតាំងពិព័រណ៌នេះគេសង្ឃឹមថានឹងមានភ្ញៀវចូលទស្សនាចំនួន៣០០.០០០នាក់ ។
ក្នុងនោះគឺមានបណ្តាសហគ្រាស និង ក្រុមហ៊ុន របស់ វៀតណាម ជាច្រើន ដែល
បានដាក់តាំងលក់ផលិតផលរបស់ខ្លួន រួមនឹងសេវាកម្មផ្សេងៗ ដូចជា៖ ទេសចរណ៍
ការផ្សាយពាណិជ្ជកម្ម សុខាភិបាល ជាដើម ។ល។ ចំនែកប្រទេសកម្ពុជាយើងវិញ
ក៏មានការដាក់តាំងផលិតផលក្នុងស្រុកជាច្រើនផងដែរ ។

ពិព័រណ៌ពាណិជ្ជកម្មសេវាកម្ម វៀតណាម កម្ពុជា២០១១លើកនេះ មានគោលបំណង
បន្ថែមជម្រើស បង្កើនទំនុកចិត្ត សំរាប់ប្រជាជនកម្ពុជា ទាំងគុណភាព និងសេវាកម្ម
ដែលផ្តល់ដោយក្រុមហ៊ុននិងសហគ្រាសរបស់ វៀតណាម ។ ផលិតផល និង ទំនិញ
ទាំងនោះរួមមានដូចជា គ្រឿងប្លាស្ទិក គ្រឿងឧបភោគបរិភោគ គ្រឿងសង្ហារឹម ក្នុង
និងក្រៅគេហដ្ឋាន គ្រឿងសំណង់ គ្រឿងអគ្គីសនី អេឡិចត្រូនិច សំភារះកសិកម្ម
ឧបករណ៍ផលិតអំពីស្បែក ,សំលៀកបំពាក់កាត់ដេរ និងគ្រឿងសំអាងការ និងផលិត
ផលជាច្រើនផ្សេងជាច្រើនទៀត ។
ក្រៅពីការតាំងពិព័រណ៌នេះ ក៏មានសកម្មភាពជាច្រើន ដូចជា ការសិក្ខាសាលា​ឧទ្ទេស
នាម​ ពត៌មានសេដ្ឋកិច្ចស្តីអំពីការវិនិយោគ ពាណិជ្ជកម្មនៅទីផ្សារក្នុងប្រទេសកម្ពុជា
កម្មវិធីប្រគុំតន្រ្តី ផ្លាស់ប្តូរសិល្បះវៀតណាម កម្ពុជា ជារៀងរាល់រាត្រីនៅលើ
ឆាកវេទិការហើយព្រមទាំង កម្មវិធីជូនអំណោយដល់​ប្រជារាស្រ្តក្រីក្រក្នុងឱកាសចូល
ឆ្នាំថ្មីនេះផងដែរ ៕