យានយន្ដ៖​ ក្រុមហ៊ុន Honda បានសម្រេចលទ្ធផលជោគជ័យ ស៊េរីថ្មីទាំងស្រុងហើយជាមួយម៉ូដែល​ Honda Odyssey ស៊េរីឆ្នាំ ២០១៦ ដែលជារថយន្ដវែងលក្ខណៈលំដាប់គ្រួសារ។ 

អស់រយៈកាលជាច្រើនស៊េរីកន្លងមកហើយ ដែល​ម៉ូដែលមួយនេះ ទទួលបានការគាំទ្រច្រើន មិនថាក្នុងស្រុក​រឺក្រៅស្រុកនោះទេ​។ Honda Odyssey ស៊េរីឆ្នាំ ២០១៦ នេះ ត្រូវបានក្រុមហ៊ុន ប្រចាំប្រទេសជប៉ុន ធ្វើការ​ឧទ្ទេសនាមថា ជាប្រភេទរថយន្ដដែល ប្រើសមាសភាពគុណភាពជាចំបង គួបផ្សំនឹងបច្ចេកវិទ្យាគ្រប់គ្រង​ទាន់សម័យ ដែលផ្ដល់ទំនុកចិត្ដខ្ពស់ដល់ អ្នកស្នាក់អាស្រ័យ ធ្វើដំណើរជា​មួយ Honda Odyssey នេះ ។ 

ក្រៅពីសមាសភាពរូបរាងរម្យទមសម្រាប់គ្រួសារទៅ Honda Odyssey 2016 មិនបានកែប្រែបរិមាណកម្លាំងម៉ាស៊ីននោះទេ ពោលគឺ នៅតែរក្សាបាននៅកម្លាំង ៦ ម៉ាស៊ីន (V6) ខ្នាតរង្វាស់ស៊ីយោប្រេង ៣.៥ liter ត្រូវ​នឹងថាមពលកម្លាំង ២៥០ សេះ ។ សម្រាប់តម្លៃវិញគឺតែ ៣០០០០ ដុល្លារនោះទេ ។ 

/

/

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ newsautocars