បច្ចុប្បន្ន iOS 7 ត្រូវបានមនុស្សជាច្រើននាក់ដែលកំពុងប្រើ បណ្តាឧបករណ៍របស់ Apple ទទួលស្វាគមន៍ យ៉ាងខ្លាំង។ តាមរយះរបាយការណ៍មួយបានឲ្យដឹងថា មានឧបករណ៍ដល់ទៅ ៣៦%បានអាប់ឌេតឡើង iOS 7 តែក្នុងរយះពេល ២៤ម៉ោង ដំបូង។
តាមប្រភពពី PhonaArena ពេលដែល iOS 6 បានបង្ហាញខ្លួនជាផ្លូវការ អ្នកប្រើប្រាស់ជាច្រើនានាក់មានការព្រួយបារម្ភ ខ្លាចរអា ដោយសារតែមិនចង់ប្រើប្រាស់ Apple Maps ជំនួសឲ្យផែនទីរបស់Google។ ក្នុងពេលនេះសំរាប់ iOS 7 រឿងតែមួយគត់ ដែលធ្វើឲ្យអ្នកប្រើប្រាស់មានការរារែក មិនចង់អាប់ឌេត គឺកំហុស Loading នៅពេល Startup និងការរចនាម៉ូត ភ្លឺចិញ្ចាចចាំងភ្នែកពេក (សំរាប់អ្នកប្រើប្រាស់មួយចំនួន)។
ក្រុមហ៊ុន Mixpanel បានធ្វើការតាមដានចំនួនឧបករណ៍ ដែលអាប់ឌេតឡើង iOS 7 នៅទូទាំងពិភពលោក។ ជាលទ្ធផលគឺ iOS 7 ត្រូវបាន ទទួលបានការ Set up សរុបបាន ៣៦% នៃបណ្តាឧបករណ៍របស់ Apple ទូទាំងពិភពលោក តែក្នុងរយះពេល ២៤ម៉ោង ប៉ុណ្ណោះ។ ជាមួយនឹងបញ្ហាដែលអ្នកប្រើប្រាស់ជាច្រើននាក់ បានជួបពេលដោនឡូត និង Set up iOS 7 កាលពីថ្ងៃម្សិលមិញ, ៣៦% នេះគឺជាចំនួនមួយដែលអស្ចារ្យមួយ គួរឲ្យកត់សំគាល់៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖
- ទស្សានារូបភាពប្រៀបធៀបជាក់ស្តែង រវាង iPhone 5C និង iPhone 5- Sensor Scan ក្រយៅដៃរបស់ iPhone 5S មានដំណើរការល្អ សូម្បីជាមួយជើងឆ្មា (មានវីដេអូ)- iPhone 5S - ស្មាតហ្វូនលឿនបំផុត នៅលើទីផ្សារបច្ចុប្បន្ន- YouTube Mobile នឹងមានបន្ថែម Feature មើលវីដេអូ Offline ក្នុងពេលឆាប់ៗនេះ- ភាពខុសគ្នារវាង iOS 6 និង iOS 7 តាមរយះរូបភាព
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!
ដោយ៖ សិលារូបភាព៖ Vreview