ស្លាកស្នាមនៅលើស្បែក  គឺជាជំងឺស្បែកម្យ៉ាងដែលបង្កឱ្យស្បែករបស់អ្នកឡើងពណ៌ក្រហម ក្តៅរោល រាល រលាកហើម និង ស្បែកមានសភាពស្ងួត។ល។ បញ្ហាទាំងនេះគឺបណ្តាលមកពីកត្តាជាច្រើនដូចជាការរលាកស្បែកការផ្លាស់ប្តូរអាកាសធាតុនិងការផ្លាស់ប្តូរអរមនជាដើម។

ខាងក្រោមនេះ  យើងសូមណែនាំអ្នកឱ្យសាកល្បង  នូវវិធីធម្មជាតិងាយៗ ដែលអាចជួយព្យាបាល កំចាត់ស្លាកស្នាម ដែលកើតឡើងដោយជំងឺរលាកស្បែក បានដោយខ្លួនឯងនៅផ្ទះ។

width=500

វិធីទី១៖ សូមយកទឹកសុទ្ធ ១កែវលាយជាមួយនឹងទឹកខ្មេះធ្វើពីផ្លែប៉ម ២ស្លាបព្រាកាហ្វេ និងទឹក ឃ្មុំសុទ្ធ ២ស្លាបព្រាកាហ្វេ រួចកូរចូលគ្នាឱ្យសព្វ បន្ទាប់មក  ផឹកវាជាការស្រេច។ អ្នកក៏អាចយកវា មកលាបនៅ ស្បែកកន្លែងដែលរលាកបានផងដែរ។ចំណាំ៖ ទឹកខ្មេះធ្វើពីផ្លែប៉ម អាចរកទិញបាននៅតាមផ្សារទំនើប។

វិធីទី២៖ សូមយកស្លឹកស្តៅ  កិនឱ្យម៉ដ្ឋ ១ស្លាបព្រាកាហ្វេ លាយជាមួយនឹង  ម្ស៉ៅរមៀតម៉ដ្ឋ ១ស្លាបព្រា កាហ្វេ និងប្រេងល្ង ២ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ បន្ទាប់មកយកវាមកលាបនៅលើស្បែកកន្លែងរលាក ជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ Top10HomeRemedies