អង់គ្លេស៖ តាមការអោយដឹងពីទស្សនាដី Nextday នៃទីក្រុង Lodon កាលពីពេលថ្មីនេះ ថា ស្រ្ដីជាច្រើននាក់ ក្នុងប្រទេសអង់គ្លេស បាននាំគ្នាត្អូញត្អែយ៉ាងខ្លំាងទៅកាន់ហាងលក់សម្លៀកបំពាក់ (Department Stores) ជាច្រើនកន្លែង ខណៈដែលពួកគេពុំអាចទិញនូវ ទំហំនៃអាវទ្រនាប់របស់ពួកគេបានដូចចិត្ដ។

width=455

 យោងទៅតាមការអង្កេត របស់ហាងមួយដែលមានឈ្មោះថា Debenhams បានអោយដឹងថាពីមុនទំហំអាវទ្រនាប់ខ្នាត 34B គឺមានប្រជាប្រិយភាព និងលក់ដាច់បំផុតក្នុងទីផ្សារ ប៉ុន្ដែក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ទាល់តែទំហំ 34DD ទើបអាចដាក់លក់ទទួលបានអតិថិជនច្រើន ជាពិសេស គឺនារីៗវ័យជំទង់តែម្ដង។width=455យោងតាមការការអង្កេត និងការស្រង់ទិន្នន័យ ពីហាងមួយចំនួនបានអោយក្រុមអ្នកវិទ្យាសាស្រ្ដ ក៏ដូចជាក្រុមគ្រូពេទ្យនៃប្រទេសអង់គ្លេសអាចដឹងថា ក្នុងរយៈពីរឆ្នាំនេះ ការរីកឆាប់រហ័ស នៃសិរីរាង្គរបស់ក្មេងស្រី​ ក៏ដូចជាក្មេងស្រីជំទង់ គឺមានភាពប្រែប្រួលគួរអោយកត់សម្គាល់ ជាពិសេស គឺមនុស្សស្រីដែលមកពី Midlands និង Ireland ៕

ដោយ៖ នារីប្រភព៖ reseach