Robbie Appleby-Socket អាយុ ១៣ ឆ្នាំមកពី Askern, Doncaster ប្រទេសអង់គ្លេសបានរងគ្រោះព្រោះគ្រោះថ្នាក់ដ៏កម្រមួយនៅពេលកំពុងតែលេងជាមួយមិត្តនៅសាលាស្រាប់តែជ្រុលដៃបុកទៅនឹងខ្មៅដៃហើយបាក់ជាប់នឹងសាច់អស់រយៈពេល ២ ថ្ងៃទើបអាចដកចេញវិញបាន។/ក្រោយមកម្ដាយរបស់គេ Emma បាននាំកូនទៅមន្ទីរពេទ្យ Royal Hospital Doncaster ដើម្បីអោយគ្រូពេទ្យជួយដកខ្មៅដៃចេញប៉ុន្តែគ្រូពេទ្យបានបដិសេធព្រោះគ្មានឈ្មោះគេក្នុងបញ្ជីសមាជិកអ្នកជំងីដោយហេតុនេះហើយទើបនាងនាំកូនទៅផ្ទះវិញ។/ដោយសារតែខឹងនឹងគ្រូពេទ្យនៅ Doncaster ពេកទើបថ្ងៃស្អែកឡើងនាង Emma បានប្រញ៉ាប់ក្នុងការនាំកូនទៅមន្ទីរពេទ្យ Pinderfields Hospital នៅ Wakefield, West Yorkshire នៅទីនោះគេបានប្រញ៉ាប់ប្រញ៉ាល់ក្នុងការជួយសង្គ្រោះក្មេងនេះ។ នាង Emma ជាម្ដាយបានប្រាប់ថា នាងខឹងនៅគ្រូពេទ្យនៅ Doncester ជាខ្លាំង ដែលឃើញកូនប្រុសរបស់នាងជាប់ខ្មៅដៃ ក្នុងសាច់ធ្ងន់ធ្ងរថ្នាក់នេះហើយនៅតែមិនមានមេត្តាទាល់តែសោះ បែរជាដេញពួកគេមកផ្ទះទៅវិញ។នេះគឺជាសំណាងមួយរបស់ Robbie ព្រោះប្រសិនបើគេប្រហែសតែបន្តិចនោះ ដៃរបស់គេមុខជាត្រូវកាត់ចោលជាមិនខាន៕
ដោយ៖ ម៉ូកាប្រភពពី៖ K14