ការផឹកកាហ្វេច្រើនជាងបីដងក្នុងមួយថ្ងៃ អាចធ្វើឲ្យមនុស្សប្រឈមមុខនឹងគ្រោះថ្នាក់នៃចក្ខុវិញ្ញាណបាន។ ការផឹកជាតិកាហ្វេអ៊ីនអាចនាំឲ្យមនុស្សមានជំងឺ គ្លូកូម៉ា (Glaucoma) បាននៅថ្ងៃអនាគត។

ជំងឺ គ្លូកូម៉ា មានមុខងារធ្វើឲ្យបំពង់ទឹកភ្នែកមនុស្សប្រែជាស្ងួត និងធ្វើឲ្យស្ទះបាន។ ការកកស្ទះបំពង់ទឹកភ្នែកអាចធ្វើឲ្យមានសំពាធកើនឡើង។ ការកើនឡើងនៃសំពាធនេះអាចបំផ្លាញសរសៃអុបទិក ដែលមានមុខងារសំរាប់ភ្ជាប់ពីភ្នែកទៅខួរក្បាល និងសរសៃប្រសាទរេទីនដែលជាចំនុចនៃពន្លឺ។

/

ការសិក្សាបានបង្ហាញថាមានតែមនុស្សប្រហែល ១២០ ០០០នាក់ប៉ុណ្ណោះ នៅអង់គ្លេស និងសាហរដ្ឋអាមេរិក មានអាយុចាប់ពី៤០ឆ្នាំឡើងទៅ មិនប្រឈមមុខនឹងជំងឺនេះ។

ក៏ប៉ុន្តែការផឹក តែ និងភេសជ្ជៈមានរសជាតិសូកូឡាមិនបណ្តាលឲ្យមានជំងឺនេះឡើយ។ ចូរមនុស្សគ្រប់រូប ញ៉ាំកាហ្វេតែមួយកែវតូចបានហើយនៅពេលព្រឹក ដើម្បីស្វាងពីការងងុយគេង និងដើម្បីមានកំលាំងធ្វើការ៕

ដោយ៖ ផល រិនដូ

ប្រភព៖ dailymail