Facebook Messenger បន្ទាន់សម័យនូវមុខងារហៅទូរស័ព្ទដោយឥតគិតថ្លៃ តាមរយៈ3G/Wi-Fi រវាងអ្នកប្រើ Facebook ដូចគ្នា។

/

ក្រោយពី Facebook បានទិញយក WhatsApp ក្នុងតម្លៃសរុប ១៦ពាន់លានដុល្លារ មានការសង្ស័យ អំពីអនាគតរបស់កម្មវិធី Messenger របស់ Facebook ។ ប៉ុន្ដែ ថ្ងៃនេះ Facebook ហាក់បានបង្ហាញថា ខ្លួនមិនដែលបោះបង់  “កូនបង្កើត” របស់ខ្លួន   នៅពេលបានបន្ទាន់សម័យមុខងារធំនេះ ដើម្បីអនុញ្ញាតឱ្យអតិថិជនហៅចេញ ដោយមិនគិតថ្លៃ។

/

 

កំណែបន្ទាន់សម័យ Messenger របស់ Facebook នេះ មាននៅក្នុងឃ្លាំងកម្មវិធី AppStore និង CH Play ។រូបសញ្ញានៃកម្មវិធីថ្មីនេះ នឹងបង្ហាញខ្លួននៅក្បែរឈ្មោះរបស់អ្នកប្រើប្រាស់ ហើយគ្រាន់តែចុចទៅលើវា គឺអាចហៅចេញបានភ្លាម។ យោងតាមរូបភាព អ៊ីនធឺរហ្វេសហៅទូរស័ព្ទរបស់ Facebook Messenger មានលក្ខណៈស្រដៀងនឹងអ៊ីនធឺរហ្វេស នៅលើ iOS 7 ។

/

បច្ចុប្បន្ន កំណែកថ្មី ត្រូវបានបន្ទាន់សម័យសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិ iOS និង Android ។ កំណែសម្រាប់ Windows Phone នឹងត្រូវបានបន្ទាន់សម័យ នៅពេលក្រោយ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Mashable