កម្មវិធីផ្ញើសារ ហៅទូរសព្ទជាសម្លេង និងជាវីដេអូ Skype ទើបតែបានអាបដេតឡើងកំណែ 6.0 ថ្មីបំផុត។ Skype 6.0 មានអ៊ីនធឺរហ្វេសថ្មី យកលំនាំបែប Material Design និងមានបន្ថែមមុខងារថ្មីៗមានប្រយោជន៍ និងងាយស្រួលប្រើជាងមុន។

/

អ៊ីនធឺរហ្វេលរបស់ Skype 6.0 មានភាពខុសគ្នាស្រឡាស់ បើប្រៀបធៀបនឹងកំណែមុននេះ។ អ្នកដែលបានអាបដេតឡើង Skype 6.0 បានឱ្យដឹងថា វាមានភាពទាក់ទាញ និងត្រូវបានរៀបចំយ៉ាងរៀបរយ។

Skype 6.0 សម្រាប់ Android ក៏បន្ថែមនូវគ្រាប់ចុចថ្មីមួយដែលមានរូបរាងជាងសញ្ញាបូក។ ប៊ូតុងនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការហៅចេញដោយវីដេអូ សម្លេង ឆាត និងផ្ញើសារវីដេអូ ទាំងកំពុងនៅទំព័រដើម។

ក្រៅពីនេះ អ្នកប្រើ Skype នៅលើ Android ក៏អាចតាមដានបាននូវសារដែលមិនទាន់អាន ការស្វែងរកទំនាក់ទំនង និងបណ្ដាការហៅចេញចូល ដោយល្បឿនលឿន និងលំអិតជាងមុន។

ចំណែកកំណែ Skype សម្រាប់ iOS​ វិញ ក្រៅពីកែលំអអ៊ីនធឺរហ្វេលថ្មី មុខងារ សេវាផ្ញើសារ កម្មវិធី វាក៏កែលំអទៅលើការហៅចេញចូល ចែករំលែករូបសញ្ញាបង្ហាញពីអារម្មណ៍ និងរូបភាពនៅលើបណ្ដាគមនាគម និង link តំណភ្ជាប់ ក៏ដូចជាទីតាំងរបស់អ្នកប្រើប្រាស់។

រីឯ Skype សម្រាប់ iPad បច្ចុប្បន្ន ក៏បានអនុញ្ញាតឱ្យជជែកគ្នាជាក្រុម ឬហៅចេញចូលជាក្រុមដោយផ្ទាល់​ពី iPad។

/

បើសិនមានចំណាប់អារម្មណ៍ មិត្តអ្នកអាន អាចទាញយកកំណែអាបដេតថ្មីបំផុតរបស់កម្មវិធី Skype នៅទីនេះ (Android) និងនៅទីនេះ (iPhone) ឬ នៅទីនេះ (iPad)៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ GSMArena/Engadget