One Touch Pixi 3 ដែលជាស្មាតហ្វូនអាចដំណើរការនូវប្រព័ន្ធប្រតិបត្តិចំនួន ៣ ក្នុងពេលតែមួយ គឺ Windows Phone, Android និង Firefox ទើបតែត្រូវបានប្រកាសជាសាធារណៈ នៅលើទំព័រសារព័ត៌មាន។

/

ស្មាត​ហ្វូន​ថ្មី Alcatel Pixi 3 របស់​ Alcatel នឹង​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ចំនួន ៣

ទន្ទឹមនឹងការបញ្ចេញលក់ស្មាតហ្វូនដែលមានតម្លៃទាបសមរម្យ Alcatel ដែលជាក្រុមហ៊ុន​ផលិតទូរស័ព្ទមកពីបារាំង ក៏ថែមទាំងបានឧទ្ទេសនាមស្មាតហ្វូនដែលមានសមត្ថភាពដំណើរការប្រព័ន្ធប្រតិបត្តិដល់ទៅ ៣ រួមមាន Windows Phone, Android និង Firefox។ បច្ចុប្បន្ន ក្រុមហ៊ុន Alcatelមិនទាន់បង្ហើបព័ត៌មានច្រើន ទាក់ទិននឹងស្មាតហ្វូន Alcatel Pixi 3 ប៉ុន្ដែ គេជឿថា នៅក្នុងព្រឹត្តិការណ៍ CES 2015 ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី ៦មករាខាងមុខ Alcatel Alcatel Pixi 3 នឹងត្រូវបានបង្ហាញខ្លួនច្បាស់ជាងនេះ។

ដើម្បីតម្រូវទៅតាមសេចក្ដីត្រូវការរបស់អតិថិជន Alcatel Alcatel Pixi 3 នឹងមានទំហំដល់ទៅ ៤ប្រភេទផ្សេងៗគ្នា រួមមាន ៣,៥អ៊ិន្ឈ៍ ៤អ៊ិន្ឈ៍ ៤,៥អ៊ិន្ឈ៍ និង ៥អ៊ិន្ឈ៍។ កំណែទាំងឡាយខាងលើ នឹងបំពាក់ប្រព័ន្ធ 4G LTE លើកលែងតែកំណែ ៣,៥អ៊ិន្ឈ៍ ដែលបំពាក់ប្រព័ន្ធ 3G។

/

ស្មាត​ហ្វូន Alcatel One Touch Pixi 4007D 3.5 ប្រើ Android 2.3

ដោយសារតែមានបទពិសោធច្រើនក្នុងការអភិវឌ្ឍផលិតផលដែលដំណើរការដោយប្រព័ន្ធប្រតិបតិ្តផ្សេងៗគ្នា ក្រុមហ៊ុន Alcatel ត្រូវបានគេយល់ថា នឹងនាំមកនូវការនិយមថ្មី នាពេលខាងមុខ ក្នុងវិស័យបច្ចេកវិទ្យាចល័ត។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ theverge