LG បានប្រារព្ធធ្វើពិធីម៉ាឃីតធីង ស្មាតហ្វូន Hot បំផុតប្រចាំឆ្នាំ របស់ខ្លួនចាប់ពីថ្ងៃទី ៩ ខែសីហា មក។ តាមរយះប៉ុស្តិ៍ទូរទស្សន៍តំបន់មួយ នៅក្នុងព្រឹត្តិការណ៍នីមួយៗ ក្រុមហ៊ុននឹងចងប័ណ្ណ ផ្តល់ជូននូវស្មាតហ្វូន LG G2 (មិនគិតថ្លៃ) ១០០ ប័ណ្ណ ជាប់នឹងប៉េងប៉ោង។ នៅពេលដែលសម្លេងចាប់ផ្តើមកម្មវិធីបន្លឺឡើង  អ្នកចូលរួមត្រូវរត់ចូល ស្វែងរកប័ណ្ណទាំងនោះ មុនពេលដែលប៉េងប៉ោង ហោះទៅលើមេឃ។

បើតាមរូបភាពនៅក្នុងវីដេអូ បានឲ្យឃើញថា មនុស្សរាប់សិបនាក់ បានរត់ចូលដណ្តើមរកប័ណ្ណ ជាមួយគ្នា។ មានមនុស្សមួយចំនួនបានប្រើប្រាស់នូវឧបករណ៍ផ្សេងៗ ដើម្បីគប់ បាញ់ទម្លាក់ប៉េងប៉ោង ដែលហោះឆ្ងាយខ្លួន។ នៅក្នុងហេតុការណ៍នោះ មានមនុស្សប្រហែលជា ២០ នាក់ បានរងរបួស។

/

ក្រោយមក LG បានធ្វើការសុំទោស និងសន្យាថា នឹងជួយឧបត្ថមលុយព្យាបាលជំងឺ ដល់ជនរងគ្រោះទាំងអស់។ ក្រុមហ៊ុន ក៏បានលុបចោល នូវព្រឹត្តិការណ៍នេះ ដែលនឹងត្រូវប្រារព្ធឡើងនៅថ្ងៃបន្តបន្ទាប់ ផងដែរ។

/

G2 គឺជាគំរូស្មាតហ្វូន ដែលគួរឲ្យចាប់អារម្មណ៍បំផុត របស់ LG ក្នុងឆ្នាំនេះ ជាមួយការរចនាម៉ូតស៊ុមព័ទ្ធអេក្រង់ស្តើង រូបសណ្ឋាន Hardware ខ្លាំង និងប៊ូតុងចុចនៅផ្នែកខាងក្រោយ។ ស្មាតហ្វូនទើបតែបាន ធ្វើការបង្ហាញខ្លួននៅអាមេរិច កាលពីពាក់កណ្តាលសប្តាហ៍មុន និងបន្ទាប់មក ធ្វើការដាក់លក់នៅប្រទេសកូរ៉េ ខាងត្បូង៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ zng