កីឡាករប្រណាំងម៉ូតូ Dani Pedrosa នៅតែរក្សាជើងឯករបស់ខ្លួនក្នុងការប្រណាំងម៉ូតូ GP ដែលធ្វើឡើងនៅប្រទេស ម៉ាឡេស៊ី ទោះជាក្នុងលក្ខខណ្ឌ អាកាសធាតុភ្លៀងធ្លាក់ដែលមិន អំនោយផលក៏ដោយ។

រូបភាព៖ Dani Pedrosa ជាមួយនឹងម៉ូតូប្រណាំងខ្លួនម៉ាក Repso
ចំណែក Jorge Lrenzo ដែលទទួលបានចំនាត់ថ្នាក់លេខ២ វិះនឹងទទួលគ្រោះថ្នាក់នាជុំទី១៤ នៃការប្រកួតចំនួន ២០ ជុំនេះ។
លោក Pedrosa បាននិយាយថា “ជ័យជំនះនេះគឺពិតជាអស្ចារ្យណាស់សំរាប់ខ្ញុំ ហើយវាជាលើកទី ១ហើយសំរាប់រូបខ្ញុំដែលទទួលបានជ័យជំនះស្របពេលដែលមានភ្លៀងធ្លាក់ ខ្ញុំពិតជាសប្បាយចិត្តណាស់”។
សូមបញ្ជាក់ថា ការប្រណាំងម៉ូតូ GP ត្រូវបានសំរាករយៈពេល ១៥នាទីផងដែរដោយសារតែ ភ្លៀងធ្លាក់ខ្លាំង៕
ដោយ៖ រិនដូ
ប្រភព៖ bbc