ស្បែកមុខមានស្នាមគឺជាបញ្ហាមួយដ៏សំខាន់បំផុត សំរាប់មនុស្សគ្រប់រូប ជាពិសេស  សំរាប់ស្រ្តីតែម្តង។ ស្បែកមុខមានស្នាម អាចធ្វើឱ្យបាត់បង់នូវការទាក់ទាញ ភាពស្រស់ស្អាត និងសម្រស់ដ៏ស្រស់សោភាដែលកើតមានឡើងដោយសារ ស្បែកមុខមានស្នាមបន្សល់ពីមុននៅលើផ្ទៃមុខរបស់អ្នក។

ដូច្នេះថ្ងៃនេះ យើងសូមណែនាំអ្នកនូវរូបមន្តធម្មជាតិ ងាយៗ ២យ៉ាង អាចជួយកំចាត់ស្នាមនៅលើស្បែក ដែលបង្កឡើងដោយសារមុន បានក្នុងរយៈពេលដ៏ខ្លី និងឆាប់រហ័សបំផុត។

/

វិធីទី១៖ សូមយក ប្រទាលកន្ទុយក្រពើ ១មែក   បិតសំបកខាងក្រៅចេញ   រួចយកជ័ររបស់វា លាបនៅលើស្បែកមុខ  ឬនៅស្បែកកន្លែងមានស្នាម ២ដង ក្នុង ១ថ្ងៃ  ទុករយៈពេល ៣០នាទី បន្ទាប់មកលាងសម្អាតទឹកចេញ ជាការស្រេច។

វិធីទី២៖ សូមយកទឹកឃ្មុំ  ១ស្លាបព្រាបាយ  លាយជាមួយនឹង  ទឹកក្រូចឆ្មារ  ១ស្លាបព្រាបាយ ប្រេង almond ១ស្លាបព្រាបាយ និងទឹកដោះគោ ២ស្លាបព្រាបាយ កូរចូលគ្នាឱ្យសព្វបន្ទាប់មកលាបនៅស្បែកមុខកន្លែងមានស្នាម ជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ homeveda