កាលពីល្ងាចម៉ោង ៦ និង៣០នាទី ថ្ងៃទី ២៥ ខែ តុលា (ម៉ោងក្នុងតំបន់) កន្លងទៅនេះ អ្នកបើកឡានម្នាក់ បានឈប់ឡាន នៅត្រង់ចំណតឡានក្នុងតំបន់ Gary នៃរដ្ឋ Indiana (អាមេរិច) ដើម្បីស្រស់ស្រូបអាហារសម្រន់ ប៉ុន្តែពេលស្រស់ស្រូបអាហាររួច ហើយត្រលប់មកកន្លែងចតឡានវិញ ស្រាប់តែឡានដឹកទំនិញរបស់ខ្លួននោះ បានបាត់ពីទីតាំង ដោយគ្មានបន្សល់នូវស្លាកស្នាមអ្វីទាំងអស់។ អ្វីដែលសំខាន់នោះ នៅក្នុងឡានដឹកទំនិញនោះគឺបានផ្ទុកនូវស្មាតហ្វូន LG G2 ចំនួន ២២៥០០ គ្រឿង ដែលបានរៀបចំដឹកទៅកាន់បណ្តាហាង នៃប្រព័ន្ធទូរស័ព្ទចល័ត Sprint នៅតំបន់ Kentucky។
តាមប្រភពពីគេហទំព័រ Cnet បានឲ្យដឹងថា ប៉ូលិសនៅរដ្ឋ Indiana, រដ្ឋ Illinois រួមជាមួយ FBI បានបើកប្រតិបត្តិការត្រួតពិនិត្យ ដើម្បីស្វែងរកជនដែលលួចឡានផ្ទុកស្មាតហ្វូនជាច្រើននោះ ដែលសរុបជាទឹកប្រាស់ គឺមានចំនួនដល់រាប់លាន ដុល្លារឯណោះ។
បច្ចុប្បន្នLG G2 មានតំលៃលក់ ៦៣០ដុល្លារ/គ្រឿង (ម៉ូដែលមិនមានកិច្ចសន្យា នៅទីផ្សារអាមេរិច)។ដូច្នេះ LG G2 ទាំង ២២៥០០ គ្រឿង ដែលបានបាត់រួមជាមួយ ឡានដឹកទំនិញនោះ មានចំនួនទឹកប្រាក់សរុបប្រហែល ១៤ លានដុល្លារ។
ចោរលួចទូរស័ព្ទ វាមិនមែនជារឿងប្លែកអ្វីឡើយនៅអាមេរិច ប៉ុន្តែកាលពីពេលមុនៗ ស្មាតហ្វូនដែលជាគោលដៅរបស់ចោរទាំងនោះគឺ iPhone និងលួចក្នុងចំនួនតិចតួចប៉ុណ្ណោះ មិនមែនចំនួនច្រើនមួយរថយន្ត ដូចករណីខាងលើនេះឡើយ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- LG G2 អេក្រង់កោងទំហំ 6 inch, សំអាតស្នាមប្រឡាក់ ឆ្កូត ដោយខ្លួនឯង បង្ហាញខ្លួនជាផ្លូវការ- Apple បានធ្វើអ្វីខ្លះ ដើម្បីកាត់បន្ថយ កម្រាស់ នៅលើ iPad Air បានស្តើងល្អដូច្នេះ?- Samsung ត្រៀមខ្លួនជាស្រេច ក្នុងការផលិតបន្ទះ Chip 64-bit - លោកនាយកទីផ្សារមួយរូប បានបាត់បង់ តំណែង ដោយសារតែនិយាយមិនល្អពី Apple- ភ័យស្ទើរស្លាប់ សុខៗស្រាប់តែមានស្តេចខ្មោច ហើរមកក្រវិល បន្លាចលើក្បាល (មានវីដេអូ)
ប្រែសម្រួល៖ សិលាប្រភព៖ Vreview