ជំងឺហើមដៃជើង ឬហើមស្បែក គឺជាប្រភេទម្យ៉ាងដែលបង្កឱ្យមានអាការឈឺចាប់យ៉ាងខ្លំាងនៅលើស្បែក និងមានរោគសញ្ញានៅលើស្បែក ដូចជាឡើងហើមពណ៌ក្រហម នៅលើស្បែក បង្កដោយសារតែ អាកាសធាតុត្រជាក់ខ្លាំងពេក។ ភាគច្រើន ជំងឺប្រភេទនេះ កើតឡើងនៅលើម្រាមដៃ ម្រាមជើង ច្រមុះ និងក្រចៀក។
ខាងក្រោមនេះយើងសូមណែនាំជូនលោកអ្នកនូវរូបមន្តធម្មជាតិងាយៗ ៣យ៉ាងអាចព្យាបាលបំបាត់ជំងឺហើមលើស្បែកបានយ៉ាងឆាប់រហ័ស។

វិធីទី១៖ សូមយកខ្ទឹមបារាំងស្រស់ ម៉ដ្ឋ ១កូនចាន ដាក់ក្នុងកន្រ្តង រួចសង្កត់យកទឹក បន្ទាប់មកលាបនៅលើស្បែក កន្លែងដែលហើមនោះ ជាការស្រេច។
វិធីទី២៖ សូមយកដុំដំឡូងបារាំង ១ចំណិត រួចរោយអំបិលម៉ដ្ឋ ពីលើបន្តិច បន្ទាប់មកយកវា មកដុសថ្នមៗ នៅលើស្បែក កន្លែងដែលហើមនោះ ជាការស្រេច។
វិធីទី៣៖ សូមយកទឹកក្រូចឆ្មារស្រស់ លាបនៅលើស្បែកកន្លែងដែលមានអាការឈឺចុកចាប់ហើមនៅលើស្បែក ជាការស្រេច។ វិធីនេះ នឹងជួយឱ្យព្យាបាលបំបាត់ អាការឈឺចុកចាប់ និងហើមនៅលើស្បែកបានយ៉ាងឆាប់រហ័ស៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ homeveda