ដូចនឹងការសន្យា កាលពីឆ្នាំមុន Samsung បានបង្ហាញខ្លួន Galaxy Note II នៅក្នុងពិព័រណ៌IFA 2012 ហើយឆ្នាំនេះ ប្រភពព័ត៌មានជាច្រើនបានឲ្យដឹងថា ពួកគេនឹងធ្វើដូចគ្នានេះដែរជាមួយ Note III។ 

មិនតែប៉ុណ្ណោះ ក្រៅពី Note III លទ្ធភាពច្រើនឧបករណ៍ដ៏ថ្មីស្រឡាងមួយ ក៏នឹងត្រូវបានបង្ហាញខ្លួនផងដែរ។ បើទោះជាថ្មី ប៉ុន្តែមិនមានអ្វីចម្លែកទេ ដោយសារនោះគឺជា Samsung Smartwatch,នាឡិកាឆ្លាតវៃ ដែលយើងទទួលបានព័ត៌មានចចាមអារាមជាច្រើន កាលពីពេលមុន។

/

ប្រភពព័ត៌មានពី AsiaEconomic បានឲ្យដឹងថា ពេលវេលាបង្ហាញខ្លួនជាក់លាក់គឺនៅថ្ងៃទី ០៤ ខែកញ្ញា ខាងមុខនេះ មុនការតាំងពិព័រណ៌ IFA 2013 ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុង Berlin ប្រទេសអាឡឺម៉ង់។ ព័ត៌មានស្តីពីរូបសណ្ឋាន Hardware របស់ Note III នៅមិនទាន់ច្បាស់នៅឡើយទេប៉ុន្តែព័ត៌មានចចាមអារាមពីមុនបានឲ្យដឹងថា ស្មាតហ្វូននឹងមានអេក្រង់ទំហំ 5,7 ជាមួយ RAM 3GB និង chip Exynos 5៕

ដោយ៖ សិលាប្រភព៖ TTE