គ្រឿង​ផ្សំ​ -បង្គាស្រស់  -បង្គា​ក្រៀម -សាលាដ   -ត្រសក់    -នំបញ្ចុក    -ដើម​គូឆាយ  -សណ្ដែក​បណ្ដុះ  -ជីរ    -សំបក​បាញ់ត្រាង  -ម្ទេស   -សណ្ដែកដី​លីង

width=456

គ្រឿង​ផ្សំ​រសជាតិ -ទឹកត្រី  -ស្ករស  -ប៊ីចេង    -ក្រូច​ឆ្មារ វិធីធ្វើ ដំបូង​ យក​បង្គា​ទៅ​ ចំហុយ​រយៈពេល ៣ ទៅ ៥​នាទី កុំ​ឱ្យ​ឆ្អិន​ពេក រួច​រៀបចំ​បន្លែ​ត្រសក់ សាលាដ សណ្ដែក​បណ្ដុះ   ដើម​គូឆាយ និង ​ជីរ ឱ្យបាន​រៀបរយ​ល្អ មុនពេល​​យក​ទៅ​រុំ​។ យក​ សំបក​បាញ់​ត្រាង​  ទៅ​ត្រាំ​ទឹក  ​រួច​ស្រង់​ឡើង​វិញ​ភ្លាម  យក​ទៅ​ដាក់​លើ​ជ្រញ់ ឬ​ផ្ទៃ​រាប​ស្មើ។

បន្ទាប់មក  យក​សាលាដ​  ដាក់​លើ​ស្រទាប់​បាញ់​ត្រាង ​ ដាក់​នំ​បញ្ចុក  បន្លែ​គ្រប់​មុខ ​និង រោយ​បង្គាក្រៀម មុន​នឹង​ដាក់​បង្គា​ស្រស់​ ហើយ​រុំ​ខ្ចប់​ ជាមួយបាញ់​ត្រាង​ ​ជាការស្រេច៕

ដោយ៖ វណ្ណៈប្រភព៖ Cooking Cambodian