ព័ត៌មានគួរឲ្យជឿជាក់មួយរបស់គេហទំព័រ GSMArena ទើបបង្ហាញឲ្យដឹងថា Samsungកំពុងមានគំរោងបញ្ចេញលក់នៅលើទីផ្សារនូវគំរូម៉ាស៊ីនថតរូប ដែលប្រើប្រាស់ប្រព័ន្ធប្រ-តិបត្តិការAndroid មានឈ្មោះថា Galaxy S Camera, ដូចទៅនឹង Nikon Coolpix S800c ដែលទើបតែដាក់លក់នៅសប្តាហ៍មុននេះ។