គ្រឿងផ្សំ

-មាន់ -ខ្ញី -អំបិល -ពងមាន់ -ម្រេច -ស្រា -ពងទា-ល្ង ស/វិធីធ្វើ១- យកពងមាន់ ឬ ពងទា (គោះយកតែ ពងស) ភ្លៅមាន់ ២ភ្លៅ និង ល្ងស ១ពែង ខ្ញី១ដុំតូច និង ស្រា ១ស្លាបព្រាកាហ្វេ ម្រេចម៉ដ្ឋ ១/៤ ស្លាបព្រាកាហ្វេ និង អំបិល​ ១/២ស្លាបព្រាកាហ្វេ ម្សៅស៊ុប ១/២ស្លាបព្រាកាហ្វេ និង ម្សៅឆា ៣ស្លាបព្រាបាយ។ ២- ភ្លៅមាន់ ត្រូវភ្លឿយ យកឆ្អឹងចេញ   ហើយភ្លៅមាន់នីមួយៗ  ត្រូវកាប់ជា ៤ដុំ ខ្ញីត្រូវហាន់ជាបន្ទះស្តើងៗ។ ៣- ដុំភ្លៅមាន់ ត្រូវចាក់ចូលចាន ដោយលាយជាមួយនឹងខ្ញី ស្រា អំបិល ម្សៅស៊ុប ម្រេចម៉ដ្ឋ និង ម្សៅឆា ដោយច្របល់ប្រឡាក់អោយចូលជាតិ រួចផ្អាប់ទុកកន្លះម៉ោង ទើបស្រង់ខ្ញីចេញ ៤- ដុំភ្លៅមាន់ ដែលប្រឡាក់គ្រឿងចូលហើយ  ត្រូវផ្តិតនឹងទឹកពងមាន់​ ឬទា​ ស   បន្ទាប់មកត្រូវរោយ ល្ងសពីលើ អោយសព្វសាច់។ ៥- ចុងក្រោយ ចាក់ខ្លាញ់ ឬប្រេងឆាក្នុងខ្ទះ (បរិមាណគឺត្រូវប៉ាន់ស្មាន ពេលបំពងត្រូវអោយលិចសាច់) រង់ចាំខ្លាញ់ក្តៅហ៊ុយផ្សែង រួចចាក់ដុំភ្លៅមាន់ ចូលបំពងរហូតទាល់តែ  ឆ្អិនឡើងពណ៌ពងកន្លាត រួចស្រង់ដាក់ចាន ជាការស្រេច៕

ដោយ៖ វណ្ណៈប្រភព៖ Cooking Cambodian