អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា យន្ដហោះដឹកអ្នកដំណើរមួយគ្រឿង  ក្នុងព្រលានយន្ដហោះ Manchester ត្រូវបានផ្ទុះម៉ាស៊ីនខាងស្ដាំ មុនពេលដែលយន្ដហោះនេះ បានហោះឡើងទៅលើអាកាស។

width=456

ប្រភពពីភ្នាក់ក្នុងព្រលានយន្ដហោះ  បានអោយដឹងថា យន្ដហោះ  Airbus A330 នេះ គឺបានផ្ទុកអ្នកដំណើរចំនួន ៣២៥នាក់  ដែលគ្រោងនឹងធ្វើដំណើរទៅកាន់ សាធារណរដ្ឋដូមីនិកាំង ក្នុងទ្វីបអាមេរិក។ ប្រភពដដែលបានបន្ថែមទៀតថា​ គ្រាន់តែយន្ដហោះ រំកិលខ្លួនបានបន្ដិច ស្រាប់តែម៉ាស៊ីនខាងស្ដាំ មានភាពមិនប្រក្រតី ហើយក៏បានផ្ទុះឡើង ដែលនេះ ធ្វើអោយអ្នកដំណើរក៏ដូចជាអ្នកបើកយន្ដហោះ មានការភិតភ័យជាខ្លាំង តែពួកគេ មិនបានលោតចេញពីយន្ដហោះនោះឡើយ។

width=456

ទោះបីជាយ៉ាងណាក៏ដោយ គេសូមអរគុណដល់អ្នកដំណើរទាំងអស់ ក៏ដូចជាអ្នកបើកយន្ដហោះ ដែលមិនមានភាពស្លន់ស្លោ និងអត់ធ្មត់រហូតដល់ មានការប្ដូរជើងយន្ដហោះ ទៅកាន់សាធារណៈរដ្ឋដូមីនិកាំង ក្នុងដំណើរកំសាន្ដរបស់គេ ក្នុងថ្ងៃដដែលនោះដែរ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

ដោយ៖ រដ្ឋាប្រភព៖ newsday