ព័ត៌មានកីឡា៖ យោងគេហទំព័រ Xinhua របស់ប្រទេសចិនបានចុះផ្សាយឲ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិពិភពលោក (FIFA) បានចេញសេចក្ដីប្រកាស ពីការកំណត់កាលវិភាគទីតាំង ប្រកួត World Cup 2018 ដែលនឹងធ្វើឡើងនៅ ក្នុងប្រទេស រុស្ស៊ី ទីក្រុង Moscow ដំបូងគេ។ 

ព្រឹត្ដិការណ៍ World Cup 2018 នឹងត្រូវជ្រើសរើសទីតាំងពហុកីឡរដ្ឋានប្រកួត ចំនួន ១២ កន្លែង ទូទាំង​ ១១ ទីក្រុង ក្នុងប្រទេសរុស្ស៊ី ហើយក្នុងនោះផងដែរ ពហុកីឡរដ្ឋានដែលនឹងចាប់ផ្ដើមបើកឆាកដំបូងគេ​បង្អស់ គឺ ពហុកីឡរដ្ឋាន Luzhniki ស្ថិតក្នុងទីក្រុង Moscow ដែលក្នុងឱកាសនេាះ ក្រុមជម្រើសជាតិរុស្ស៊ីក៏នឹងចាប់ផ្ដើមការប្រកួតមុនគេបង្អស់ផងដែរ​។ 

/

ដោយ៖ អឿ អ៊ុយ