គ្រឿងផ្សំ -នំបញ្ចុក ១ គ.ក្រ -សាច់ជ្រូក ហាន់ចំណិត៤ជ្រុង ៤ ស្លាបព្រាបាយ -ស្បែកជ្រូកស្ងោរឆ្អិន ហាន់ជាសរសៃ ៣ ស្លាបព្រាបាយ -បង្គាក្រៀម ១ ស្លាបព្រាបាយ -គល់ស្លឹកគ្រៃ ហាន់ ១ ស្លាបព្រាបាយ -ទឹកត្រី ២ ស្លាបព្រាបាយ -ស្ករត្នោត ១/២ ស្លាបព្រាបាយ -ខ្ទឹមស ៥ កំពឹស -ទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ -ម្ទេស ៥ គ្រាប់ -ក្បាលខ្ទិះដូង ១ ចានចង្កឹះ -ម្ទេសម៉ដ្ឋ តាមចូលចិត្ត -ប៊ីចេងអាជីណូម៉ូតូ ឬម្សៅស៊ុបរ៉តឌឺ បន្តិចបន្តួច -បន្លែផ្សេងៗ មានត្រសក់ ត្រយូងចេក ត្រកួន, ព្រលឹត, ផ្កាស្នា,ល្ហុង ហាន់ ឬ កោសជាសរសៃ រួមជាមួយផ្លែឈើរសជាតិជូរផ្សេងៗ ដូចជាស្វាយខ្ទី, ម្នាស់, ម្កាក់ ហាន់ជាដុំ ៤ជ្រុងតូចៗ។
វិធីធ្វើ: ដំបូង ធ្វើទឹកញាំ ដោយបុកខ្ទឹម ម្ទេស លាយជាមួយទឹកត្រី ស្ករត្នោត ប៊ីចេង អាជីណូម៉ូតូ ឬម្សៅស៊ុបរ៉តឌី ក្រូចឆ្មារ ភ្លក្សរសជាតិ។ រួចយក ដូងទុំកោសមកពូតជាក្បាលខ្ទិះ ១ចានចង្កឹះ ទុកលាយជាមួយទឹកញាំ ឬយកមកលាយជាមួយទឹកញាំ ដែលបានត្រៀមរួច ជាការស្រេច៕
ដោយ៖ វណ្ណៈប្រភព៖ Cooking Cambodian