ព័ត៌មានកីឡា៖ អតីតគ្រូបង្វឹកក្លឹប Real Madrid លោក Carlo Ancelotti បានថ្លែងប្រាប់អ្នកការសែត ដោយផ្ទាល់ថា លោក ពិតជាចង់គ្រងតំណែងជាអ្នកគ្រប់គ្រងក្នុងក្លឹប Man United ប្រាកដមែន ដោយមិនចាំបាច់លោក Louis Van Gaal ផុតកិច្ចកុងត្រាទាន់នោះទេ គឺនៅពេលនេះ ប្រសិនជាឱកាសផ្ដល់ឲ្យ។ 

អ្នកចាត់ចែងជនជាតិ អ៊ីតាលីមួយរូបឈ្មោះ Carlo Ancelotti ដែលត្រូវក្លឹប Real Madrid បណ្ដេញចេញកាល​ពីចុងរដូវកាលមុន បច្ចុប្បន្នមិនទាន់មានតំណែងក្នុងក្លឹបណាមួយនោះទេ ហើយកន្លងមកមានដំណឹង​ថា លោក នឹងត្រូវបានថ្នាក់ដឹកនាំក្លឹប Chelsea ជ្រើសរើស ចូលគ្រងតំណែងពីលោក Mourinho តែ​ត្រូវគាត់បដិសេធ មិនទៅជាដាច់ខាត ដោយអះអាងថា Chelsea មិនមែនជាគោលដៅរបស់លោក នោះ​ទេ ។ តែទោះបីជាយ៉ាងណាក៏ដោយ ប្រសិនជា Carlo Ancelotti ពិតជាចង់គ្រងតំណែង ក្នុងក្លឹប Man United មែននោះ ក៏ត្រូវរង់ចាំលោក Louis Van Gaal ផុតកិច្ចកុងត្រា​នាឆ្នាំ ២០១៧ ខាងមុខ ។ 

Carlo Ancelotti ថ្លែងថា» ខ្ញុំនឹងបន្ដការចាំដល់ពេលនោះ ប្រសិនជាខ្ញុំមិនអាចស្វែងរកក្លឹបណាមួយ បាន​ក្នុងកំលុងពេលនេះ ។ ហើយម្យ៉ាងវិញទៀត ខ្ញុំមិនចង់ចូលគ្រប់គ្រងពាក់កណ្ដាលរដូវកាលនោះទេ តែខ្ញុំត្រូវតែ​រៀបចំសម្រាប់ រដូវកាលខាងមុខ។ ជាការពិតណាស់ថា Man United គឺជាក្លឹបមួយ​ដែលអ្នកគ្រប់គ្រង ​គ្រប់រូបចង់ចូល ព្រោះនោះគឺជាក្លឹបដែលធំក្នុងទឹកដី Premier League ។ 

/

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror