ជប៉ុន ៖ យ៉ាងហោច មានមនុស្សស្លាប់ ៦នាក់ និងប្រមាណជា ១០០នាក់ផ្សេងទៀត កំពុងធ្លាក់ខ្លួន
ឈឺ បន្ទាប់ពីពួកគេបរិភោគជ្រក់ស្ពៃបោកគោ មានមេរោគ។
អាជ្ញាធរមូលដ្ឋាន បានឱ្យដឹងកាលពីថ្ងៃទី ១៨សីហាកន្លងទៅថា ជ្រក់ទាំងនេះ ត្រូវបានធ្វើឡើងដោយសិប្បកម្ម ២ ខុសគ្នា នៅក្នុងតំបន់។ ទំព័ត៌ BBC បានរាយការណ៍ថា ករណីស្លាប់ និងពុលអាហារនេះ កើតឡើងនៅមជ្ឈមណ្ឌលថែទាំចាស់ជរា នៅកោះ Hokkaido ដែលអ្នករងគ្រោះភាគច្រើនគឺស្រ្ដីវ័យចំណាស់។

ចំណែកក្មេងស្រីរងគ្រោះ អាយុ ៤ឆ្នាំ ម្នាក់ទៀតនៅក្រុង Sapporo ក៏បានបាត់បង់ជីវិត ក្រោយពីញ៉ាំជ្រក់ស្ពៃបូកគោនេះផងដែរ។
នេះគឺជាករណីពុលអាហារមួយដែលបានបណ្ដាលឱ្យមានមនុស្សស្លាប់ច្រើនបំផុតនៅជប៉ុន ក្នុងអំឡុង ១០ ឆ្នាំមកនេះ។
ជ្រក់ស្ពៃបូកគោ គឺជាអាហារដែលគេនិយមបរិភោគច្រើននៅជប៉ុន ហើយវាក៏ជាអាហារដែលបង្កឱ្យមានករណីពុលជាច្រើនលើកផងដែរ។
បច្ចុប្បន្ន មន្ដ្រីមានសមត្ថកិច្ចកំពុងស្រាវជ្រាវលើករណីពុលអាហារនេះ៕