ថ្ងៃនេះ យើងសូមណែនាំជូនលោកអ្នកនូវវិធីធម្មជាតិងាយៗ មួយចំនួន ដែលអាចព្យាបាលជំងឺហើមសាច់ស្ទះបំពង់ក ឱ្យជាសះស្បើយ បានយ៉ាងឆាប់រហ័ស។

វិធីទី១៖ សូមទឹកក្តៅឧណ្ឌៗ ១កែវ លាយជាមួយនឹងទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារ៤ស្លាបព្រាបាយ កូរចូលគ្នាឱ្យសព្វ បន្ទាប់មកផឹកនៅពេលព្រឹក មុនទទួលទានអាហារ។
វិធីទី២៖ សូមស្លឹកដើមដង្កៀបក្តាម ១ក្តាប់ដៃ កិនឱ្យម៉ដ្ឋ រួចដាក់ទៅក្នុងទឹកចំណុះ ១៥០មីលីលីត្រដាំទឹកនោះឱ្យពុះ រយៈពេល ៥ ទៅ ៧នាទី បន្ទាប់មក ត្រង់យកទឹក ទុកឱ្យត្រជាក់ រួចយកទឹកនោះ៣ ទៅ ៤ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ រួចផឹកឱ្យបាន៣ដង ក្នុង ១ថ្ងៃ ជាការស្រេច៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ homeveda