យោងទៅតាម អត្ថបទចុះផ្សាយរបស់ Camnews ដែលទាក់ជាមួយនិង Ronaldo របួសកជើងដល់ចេញឈាម ក៏នៅទ្រាំលេងបំបាក់ Chelsea បាន នោះ ពេលនេះសារព័ត៌មានបរទេស Mundo បានចុះផ្សាយអំពី ការសង្ស័យ អ្នកនៅពីក្រោយខ្នង នៃរបួសរបស់ Ronaldo បានធ្វើអោយទស្សនិកជនបាល់ទាត់ ភ្ញាក់ផ្អើលជាខ្លាំង ។
Dailies Mundo បានចុះផ្សាយថា អ្នកនៅពីក្រោយខ្នង ពីការធ្វើអោយរបួសរបស់ Ronaldo គឺJose Mourinho អតីតគ្រូបង្វឹករបស់ Ronaldo តែម្តង ។ យោងទៅតាមការកត់សំគាល់ ក្នុងការប្រកួតឃើញថា កីឡាកររបស់ Chelsea តែងតែព្យាយាម លេងខ្លាំងៗដាក់ Ronaldo ជាច្រើនលើកច្រើនសារ រហូតដល់ Ronaldo របូសកជើងដល់ហូរឈាម ។
ដោយសារតែហេតុផលទាំងនេះ ធ្វើអោយគេសន្និដ្ឋានថា Jose Mourinho ដែលសព្វថ្ងៃបានចាកចេញពី Real Madrid ទៅក្រុម Chelsea នោះ ជាអ្នកបង្វឹកណែនាំ អោយកូនក្រុមរបស់ខ្លួនប្រើល្បិច លេងខ្លាំងដាក់ Ronaldo អោយមានរបួស ដើម្បីបង្អាក់សន្ទុះក្នុងការលេង ។ តែទោះបីជាមានរបួសក៏ដោយ Ronaldo នៅតែស៊ុតបាន ២ គ្រាប់យកជ័យជំនះលើ Chelsea បានក្នុងលទ្ធផល ៣ ទល់ ១ ។
គេក៏បានកត់សំគាល់ដែរថា Ronaldo ក៏បានឌឺដងដាក់ Jose Mourinho ផងដែរបន្ទាប់ពីស៊ុតចូលគ្រាប់ទី ១ ធ្វើអោយទស្សនិកជននិយាយថា ភាពជាគ្រូនិងសិស្សរបស់គេទាំង ២ ត្រូវបានបាត់បង់ជាបន្តបន្ទាប់ហើយ ៕
ដោយ ៖ កុសលប្រភព ៖ mundo,zing