យប់មិញនេះ ការប្រកួតបាល់ទាត់ UEFA Super Cup បានចូលមកដល់វគ្គផ្តាច់ព្រ័ត្រ ដោយការប្រកួតបានធ្វើឡើង នៅកីឡាដ្ឋាន STADION EDEN ។ កីឡាដ្ឋាន STADION EDEN បើកទ្វារស្វាគមន៍ក្រុម​ Chelsea ដែលនឹងត្រូវជួបប្រកួតជាមួយ Bayern Munich ។ 

/

ការប្រកួតពិតជាមានភាពតានតឹង ដោយយើងសង្កេតឃើញថា ក្រុម Chelsea បានប្រើប្រាស់អំពើហិង្សា និងលេងតាមរបៀបសាច់ក្តៅច្រើន ។ ក្នុងតង់ទី ១ Chelsea ជាអ្នករកគ្រាប់បាល់បានមុន ក្នុងនាទីទី ៨ ដោយ Torres ។ ចូលមកដល់តង់ទី ២ នាទីទី ៤៧ Ribery ស៊ុតមួយគ្រាប់តាមស្មើវិញ ហើយបន្តដល់នាទីទី ៩៣ Chelsea ក៏ស៊ុតបានមួយគ្រាប់ទៀត ដោយកីឡាករHazard ។ ដោយសារតែមានរបួស និងប៉ះទង្គិចច្រើន ការបន្ថែមម៉ោងឈានចូលមកដល់នាទីទី១២០ ទើបក្រុម Bayern Munich ថែមបានមួយគ្រាប់ស្មើវិញ ។ ដោយសារតែស្មើ ក្រុមទាំង ២ត្រូវទាត់បាល់ពិន័យ ១១​ ម៉ែត ដោយក្រុម Bayern Munich យកឈ្នះក្នុងលទ្ធផល ៥ ទល់ ៤ ៕

/

 

ដោយ ៖​ កុសលប្រភព ៖ k14