នេះបើយោងតាម​​ទស្សនាវដ្តី Forbes ចុងក្រោយបំផុតនេះក្រុម Real Madrid គឺជាក្លឹបដែលមាន ជាងគេបំផុតនៅលើ ពិភពលោកនាពេលបច្ចុប្បន្ននេះ មិនមែន Manchester United ទៀតទេ ។

បច្ចុប្បន្នតម្លៃនៃអចលនទ្រព្យរបស់ Real Madrid ដោយទស្សនាវដ្តី Forbes បានបង្ហាញថា ក្រុមយក្សនេះមាន ទ្រព្យសម្បតិ្តតំលៃ ៣,៣ ពាន់លានដុល្លារអាមេរិក ។ ជាមួយនឹងតម្លៃដ៏ធំនេះ ពិតជាបាននាំមុខក្រុម Manutd របស់អង់គ្លេសមែន ដែលមានទ្រព្យសម្បត្តិតម្លៃប្រមាណជា ៣,១៦៥ ពាន់លានដុល្លារអាមេរិក​ ។ បន្ទាប់មកដល់វេនរបស់ក្លឹប Barcelona មានទ្រព្យសម្បត្តិតំលៃ (២,៦ ពាន់លានដុល្លារអាមេរិក) ក្រុម Arsenal (១,៣២៦ ពាន់លានដុល្លារ) និង Bayern Munich (១,៣០៩ពាន់លានដុល្លារអាមេរិក) ។

/ក្នុងកំឡុងពេល ៣ ​ឆ្នាំចុងក្រោយនេះ អចលនទ្រព្យរបស់ Real Madrid មានការអភិវឌ្ឍបានយ៉ាងល្អ​ ស្ថានភាពហិរញ្ញវត្ថុដូចជា ប្រាក់ចំណូលរបស់អចលនទ្រព្យបានកើនឡើង ៦២% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១០ (ការកើនឡើងប្រចាំឆ្នាំជាមធ្យមចំនួន ២៨%) ។ លទ្ថផលដ៏ល្អនេះ ធ្វើអោយមានអ្នកជំនួញធំៗ ចូលមកបោះទុនវិនិយោគ ជាមួយ Real Madrid ក្នុងរយះពេលវែង ៕

ដោយ ៖ កុសលប្រភព ៖ k14,forbes