ជិតរយះពេលពេញមួយឆ្នាំហើយដែល Apple បង្ហាញខ្លួន iOS 6 ប្រព័ន្ធប្រតិបត្តិការសំរាប់បណ្តាឧបករណ៍ iPhone, iPad, iPod ដែលពិបាក Unlock បំផុតគិតតាំងពីពេលមុន រហូតដល់បច្ចុប្បន្ន។មួយឆ្នាំបានកន្លងផុតទៅ ជាមួយការផ្លាស់ប្តូរជាច្រើនក្នុងប្រព័ន្ធប្រតិបត្តិការនេះ មានអ្នកសរសើរហើយក៏មានអ្នករិះគន់ដែរ ប៉ុន្តែរយះពេលមួយឆ្នាំ ចំពោះពិភពបច្ចេកវិទ្យាសព្វថ្ងៃ ពិតជាយូរណាស់ប្រហែលជាត្រូវដល់ពេលដែល Apple ចាំបាច់បង្ហាញខ្លួន Version iOS បន្ទាប់របស់ខ្លួនហើយ។ បើតាមព័ត៌មានថ្មីបំផុតនេះ Apple នឹងណែនាំបង្ហាញប្រព័ន្ធប្រតិបត្តិការ iOS ថ្មី ក៏ដូចជា Mac OSXនៅថ្ងៃទី ១០ ខែមិថុនា ឯសន្និសិទ WWDC។

មានចំនុចជាច្រើន ដែលអ្នកប្រើប្រាស់រំពឹងចង់បាននៅលើ iOS 7 ដូចជា Interface ថ្មី, លក្ខណៈពិសេសធ្វើឱ្យប្រសើរឡើងជាងមុន ជាពិសេសបំផុតនោះគឺ ប្រព័ន្ធប្រតិបត្តិការ បើកចំហ ប៉ុន្តែជាក់ស្តែងចំពោះ Apple នេះគឺជារឿងដែលមិនអាចកើតឡើង។ ប្រព័ន្ធប្រតិតបត្តិការ iOS 7 ត្រូវបានវាយតំលៃថា នឹងមានភាពប្រសើរឡើងច្រើន បើប្រៀបជាមួយ iOS 6 តាំងពីការរចនាម៉ូត,វិធីអន្តរកម្មសម្រាប់អ្នកប្រើ ដល់បណ្តាលក្ខណៈពិសេសដែលពាក់ព័ន្ធ, សមត្ថភាពគិតនៅលើ iOS 7 នឹងល្អជាងច្រើន បើប្រៀបជាមួយ iOS 6 ។ បច្ចុប្បន្ន iOS 7 កំពុងត្រូវបានអភិវឌ្ឍក្រោមការប្រតិបត្តិរបស់ Jony Ive ដៃស្តាំជំនិតរបស់ Steve Jobs។

សន្និសិទ WWDC គឺជាសន្និសិទធ្វើសំរាប់បណ្តាក្រុមហ៊ុនអភិវឌ្ឍ Applications, Softwares ទូទាំងពិភពលោក។ WWDC 2013 នឹងត្រូវប្រារព្ធឡើងចាប់ពីថ្ងៃទី ១០ ដល់ ១៤ ខែមិថុនា ឆ្នាំ២០១៣ខាងមុខនេះ នៅឯ Sanfrancisco ៕

ដោយ ៖ សិលាប្រភព៖ K14