មិនមែនគ្រាន់តែកំពុងប្រកួតដណ្តើមគ្នា ស្តេចទំលាយសំណាញ់ RooneyនិងVan Persieក៏កំពុងតែប្រកួតប្រជែងគ្នាក្នុងការដណ្តើមតំណែង កីឡាករឆ្នើមបំផុតរដូវកាលរបស់Premier League។Van Persie កីឡាករឆ្នើមជាងគេ
បើនិយាយពីការលេងផ្ទាល់ខ្លួន យើងអាចនិយាយបានថាVan Persie ជាកីឡាករលេងល្អជាងគេក្នុងរដូវកាលនេះនៅPremier League។ កីឡាករហូឡង់រូបនេះបាននិងកំពុងឆ្លងកាត់នូវរដូវកាលកំពូលក្នុងការងាររបស់ខ្លួននៅArsenal។ ក្នុងពេលដែលក្លឹបកាំភ្លើងធំមិនមានកីឡាករណាលេងបានល្អក្រោយពីការចាកចេញរបស់Nasri និងFabregas, Van persie លេងបានយ៉ាងល្អហើយបានក្លាយទៅជាក្បាលម៉ាស៊ីនដឹកនាំក្លឹបកាំភ្លើងធំឆ្លងផុតការលំបាកជាច្រើន។គិតមកដល់ឥឡូវនៃរដូវកាលនេះVan Persieទាត់បញ្ចូលបាន២៧គ្រាប់នៅPremier League, ៣៤គ្រាប់គ្រប់ការប្រកួត។មិនតែប៉ុណ្ណោះPersieបានក្លាយជាTop ១២លើកក្នុងការបញ្ជូនគ្រាប់បាល់ស៊ុតបញ្ចូលទីបានសំរេច។Rooney, កេរ្តិ៍ឈ្មោះរបស់ក្លឹបសំខាន់ជាងរឿងផ្ទាល់ខ្លួន
ក្នុងការងារជាកីឡាករ, Rooneyបានទទួលតំណែងជាកីឡាករឆ្នើមមួយដងនារដូវកាល2009-2010។ នោះជារដូវកាលកំពូលរបស់Rooney តាំងពីដំបូងមកដល់ឥឡូវក្នុងក្លឹបManu។ ឆ្នាំនេះRooneyកំពុងស្ថិតលើផ្លូវក្នុងការដណ្តើមជាកីឡាករឆ្នើមម្តងទៀត ដោយRo10 រកបាន៣១គ្រាប់គ្រប់ការប្រកួត។
ដោយ៖ និស្ស័យប្រភពពី៖ 24h