Nur Suryani Mohamed Taibi អាយុ 29ឆ្នាំ ជាកីឡាការីនីបាញ់កាំភ្លើង របស់ម៉ាឡាស៊ី  បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលនាងចូលរួមប្រកួតក្នុង អូឡាំពិក ២០១២ ដោយខ្លួនកំពុងមានផ្ទៃពោះ។

កីឡាការីនីបាញ់កាំភ្លើង របស់ម៉ាឡាស៊ី  គឺនាង Nur Suryani Mohamed Taibi មានអាយុ 29ឆ្នាំ ដែលបច្ចុប្បន្ន កំពុងមានផ្ទៃពោះ ប៉ុន្ដែនាងក៏នៅតែទៅចូលរួមការប្រកួតនៅអូឡាំពិក ២០១២។​នេះគឺជារឿងមិនដែលធ្លាប់កើតមានពីមុនមក ។

Nur Suryani Mohamed Taibi ត្រូវឆ្លងទន្លេនៅខែ កញ្ញាខាងមុខនេះ នាងបានទៅដល់ទីក្រុងឡុងជាមួយ ប្តីនាង គឺលោក Marhazli Mohtar។​ នាងនិយាយថា ប្តីនាងជាមន្ដ្រីនគរបាល ហើយការចេញទៅប្រកួតរបស់នាង គឺដោយសារតែរដ្ឋាភិបាលជួយប្រាក់ទិញសំបុត្រយន្តហោះ។

គួរបញ្ជាក់ថា ចំណាត់ថ្នាក់បាញ់កាំភ្លើងរបស់នាង គឺជាប់លេខ ៤៧ ពីភពលោក។ ដោយកាលពី ឆ្នាំ ២០១០ នាងបានទទួលមេដាយមាសនៅក្នុងការប្រកួតដណ្ដើមយកពានរង្វាន់អាស៊ីផងដែរ៕

 

/

/

/

 

/

 

ដោយ ៖ សូរីយ៉ាប្រភព ៖ BBC