អូស្រ្តាលី៖ មានឆ្កែមួយក្បាលឈ្មោះ Migaloo ត្រូវបានគេចាត់ទុកជាឆ្កែ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងមុខងារបុរាណវិទ្យា។

ម្ចាស់របស់ឆ្កែនេះ គឺលោក Gary Jackson ។ គាត់បានហ្វឹកហាត់ឆ្កែរបស់គាត់ឲ្យចេះហឹតក្លឹន ឆ្អឹងបុរាណ ឬសំណល់ផូស៊ីលទាំងឡាយ។ ជាភស្តុតាងគេបានពិសោធន៍ Migaloo ឲ្យវាដើររុករកផ្នូរបុរាណដែលមានអាយុកាល ៦០០ឆ្នាំមកហើយ នៅលើផ្ទៃដី ០.៤ហិចតា តំបន់មួយនៅភាគខាងត្បូងប្រទេសអូស្ត្រាលី។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺនៅពេលដែលវាបានមកដល់ទីតាំងផ្នូរបុរាណនោះ វាបានព្រុសប្រាប់លោក Gary Jackson បញ្ជាក់ថាវាពិតជាបានរកឃើញពិតប្រាកដមែន៕

width=452

ដោយ៖ មិនា ប្រភព៖ Geo