អេស៉្បាញ៖ ទោះបីជាបណ្ដាប្រទេសជឿនលឿន ដែលមានការអភិវឌ្ឍន៏ខ្ពស់ ក្នុងការផលិត និងកែច្នៃម៉ូតូ ឬរថយន្ដយ៉ាងណាក៏ដោយ ក៏ប្រទេសអេស៉្បាញ បាននឹងកំពុងខិតខំច្នៃប្រឌិតនូវម៉ូតូថ្មីមួយ ដែលជាគុណប្រយោជន៍សម្រាប់មនុស្សទូទៅដែរ។

width=457

Scooters គឺជាប្រភេទម៉ូតូមួយ ដែលត្រូវបានកែច្នៃឡើង តាំងពីឆ្នាំ ២០០០ ដោយក្រុមហ៊ុនផលិតម៉ូតូ Nimoto នៃប្រទេសអេស៉្បាញ។ ហើយថ្មីៗនេះ ម៉ូតូនេះត្រូវបានក្រុមហ៊ុនផលិត អោយដំណើការជាមួយថាមពល Battery (អាគុយ)។ អ្វីដែលអស្ចារ្យគឺថា នៅពេលដែលយើង បញ្ចូលថាមពលម្ដងគឺយើងបា្រស់បា្រស់ បានដល់ទៅចម្ងាយដី ៥០- ៨០ គីឡូម៉ែត្រ។ បញ្ចាក់បើយើងបញ្ចូលថាមពលចាបពី ៣- ៥ម៉ោង គឺវាអាចទទួលបាន ៨០ ភាគរយនៃថាមពល។

width=458

width=457

គួរបញ្ចាក់ផងដែរថា​ ម៉ូតូរាងតូចច្រឡឹងនេះ គឺមានទំងន់ ១៣០ គីឡូក្រាម និងតម្លៃចាប់ពី ២,៦០០ ដុល្លារ។ តាមការអោយដឹងពីក្រុមហ៊ុន បានអោយដឹងថា ការបង្កើតបែបនេះ គឺផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងជួយកាត់បន្ថយជាតិពុល ដែលបង្កឡើងដោយផ្សេងយានយន្ដផងដែរ៕

ដោយ៖ រក្សាប្រភព៖ autoevolution