អេស៉្បាញ៖ អ្នកគ្រប់គ្រងក្រុម Real Madrid គឺលោក  Jose Mourinho  បានបដិសេធពីរបាយការណ៍មួយដែលថាលោកនឹងចាកចេញពីក្រុម Real Madrid នៅចុងបញ្ចប់នៃរដូវកាលនៃការប្រកួតនេះ។

width=461

រូបភាព៖ លោក Jose Mourinho

Mourinho ទទួលបានការមិនពេញចិត្តពីសំណាក់អ្នកគាំទ្រក្រុមតាំងពីលោកបានដឹកនាំក្រុមពុំសូវបានល្អកន្លងមក ដែលលទ្ធផលនៅពីក្រោយក្រុម Barcelona ដល់ទៅ ១១ពិន្ទុឯណោះ។

ប៉ុន្តែលោក Mourinho បានមានប្រសាសន៍ថា “ជោគជ័យក្នុងការដឹកនាំរបស់លោកនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ ការប្រឹងប្រែងរបស់លោកកាន់តែល្អទៅៗហើយ រឿងអីលោកត្រូវលាឈប់”៕

ដោយ៖ តុលា ប្រភព៖ bbc