[IMG]

ធម្មតារាល់ Keyboard Bluetooth ទាំងឡាយសំរាប់ប្រើជាមួយ iPad គឹមានមុខងារនិងតួនាទីត្រឹមជា Keyboard ធម្មតាមួយតែប៉ុណ្ណោះ។ ប៉ុន្តែចំពោះ Keyboard Brydge របស់ Kickstarter វិញគឺមានមុខងារយ៉ាងច្រើន ,មាន Speaker stereo និងមានត្រចៀក (ដូចត្រចៀក ទ្វារ បង្អួច) ដ៏វ័យឆ្នាតដែលជួយអោយ iPad មើលទៅដូចជាឧបករណ៍កុំព្យូទ័រយួរដៃមួយគ្រឿងយ៉ាងដូច្នោះ។ / តួទាំងមូលរបស់ Keyboard នេះត្រូវបានផលិតឡើងពីសារធាតុអាលុយមីញ៉ូម ដែលដូចគ្នានឹងសំបកផ្នែកខាងក្រោយរបស់ iPad ដូច្នោះដែរ ខណៈពេលដែលផ្នែកប៊ូតុងនៃ Keyboard នេះត្រូវបានយកគំនិតពីកុំព្យូទ័រយួរដៃ MacBook Air របស់ Apple ។ Brydge នេះថែមទាំងអាចដំណើរការបាននូវមុខងារធម្មតាមួយចំនួនដែលប្រើប្រាស់នៅលើ iPad ទៀតផង។ / iPad ត្រូវបានភ្ជាប់ជាមួយ Brydge តាមរយៈរចនាសម្ព័ន្ធដែលពួកគេហៅថា click-in ។ ជាក់ស្តែងត្រចៀករបស់ Brydge នេះមានបំពាក់នូវមេដែកសំរាប់ភ្ជាប់ iPad បានយ៉ាងជាប់បំផុតបើទោះបីជាអ្នកប្រើប្រាស់កាន់ Keyboard នេះក្នុងស្ថានភាពបែបណាក៏ iPad មិនជ្រុះធ្លាក់នោះឡើយ។ / Brydge ថែមទាំងមាន Speaker stereo នៅក្បែរគ្នានឹងប៊ូតុង និងអាចភ្ជាប់ជាមួយ iPad បានតាមរយៈ Bluetooth ។ តាមប្រភព CNET បានអោយដឹងថាសមិទ្ធិផលនេះនឹងត្រូវបានដាក់លក់ក្នុងតំលៃ ១៧០ ដុល្លាអាមេរិកក្នុងមួយគ្រឿងសំរាប់កំណែមិនមាន Speaker, ដោយឡែកសំរាប់កំណែមាន Speaker គឺមានតំលៃ ២១០ ដុល្លាអាមរិកក្នុងមួយគ្រឿង។ គេហទំព័រខាងលើនេះថែមទាំងបានលើកយកនូវការប្រៀបធៀបគួរអោយចាប់អារម្មណ៍មួយសំរាប់អ្នកប្រើប្រាស់ទាំងឡាយផងដែរ ដោយលើកឡើងថាកុំព្យូទ័រ MacBook Air កំណែទាបបំផុតមានតំលៃ ៩៩៩ ដុល្លាអាមេរិកក្នុងមួយគ្រឿង ខណៈពេលដែល iPad មានតំលៃត្រឹមតែ ៤៩៩ ដុល្លាអាមេរិកប៉ុណ្ណោះក្នុងមួយគ្រឿង ,បូកជាមួយនឹងតំលៃ Keyboard ដ៏អស្ចារ្យមួយនេះ ២១០ ដុល្លាអាមេរិកទៀត ,អ្នកប្រើប្រាស់នៅតែអាចសល់ប្រាក់ជិត ៣០០ ដុល្លាអាមេរិក និងនៅតែមានកុំព្យូទ័រយួរដៃ MacBook កាត់ជាមួយ iPad ដ៏ស្រស់ស្អាតទៀតផង៕                                                                                                           ប្រភព៖ CNET                                                                                                           ដោយ៖ រស្មី