ស្រ្តេស ឬ ភាពតានតឹងអារម្មណ៍ កើតឡើងដោយសារតែ ការរវល់នឹងការងារច្រើនពេក គិតច្រើនពេក ទំនេរពេក ធ្វើឱ្យអ្នកមានអារម្មណ៍ធុញថប់ ឈឺក្បាល ដើម្បីកំចាត់បញ្ហានេះ បានសូមធ្វើតាមការណែនាំដូចខាងក្រោមនេះ។

/

១/ ស្រែកឱ្យខ្លាំងៗ៖ ការសើច ឬ ស្រែកខ្លាំងៗ ចេញមកក្រៅ អាចជួយកាត់បន្ថយស្រ្តេសបានយ៉ាងឆាប់រហ័ស ជំរុញឱ្យអ្នកមានអារម្មណ៍ថា បានធូរស្បើយភ្លាមៗ សូមសាកល្បងធ្វើតាមការណែនាំនេះ នៅពេលអ្នកកំពុងមានអារម្មណ៍ធុញថប់បែបនេះ។

២/ ចេញក្រៅ៖ នៅពេលដែលមានអារម្មណ៍ ស្រ្តេសខ្លាំង  អ្នកគួរចេញទៅខាងក្រៅ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធជាមួយមិត្តភក្តិ ឬ ជជែកគ្នាលេងពីបញ្ហាអ្វីមួយ។ ជាពិសេស វាថែមទាំង ជួយអ្នកឱ្យមើលឃើញនូវទិដ្ឋភាពថ្មីៗ ស្រស់ប្លែក និង ជួយឱ្យអ្នកមានអារម្មណ៍ថាបានធូរស្បើយ ប្រសើរឡើង។

៣/ រៀននិយាយពាក្យថា ទេ៖ ត្រូវរៀនចេះនិយាយពាក្យថា ទេ នៅពេល ដែលមានការសុំជំនួយ ឬ ការជួយ ពីអ្នកដទៃច្រើនពេក ទំាងនៅក្នុងសង្គម និង ក្រុមគ្រួសារ ព្រោះថានៅពេលអ្នកព្រមទទួលជួយ  អ្នកដទៃច្រើនពេក  វានឹងធ្វើអ្នកមានផ្ទុកកិច្ចការកាន់តែច្រើនឡើងធ្វើឱ្យអ្នកបារម្ភនឹងកិច្ចការទាំងនោះ។ មួយវិញទៀតអ្នកនឹងគ្មានពេលទំនេរសំរាប់ខ្លួនឯង ដែលជាហេតុធ្វើឱ្យអ្នក   មានតានតឹង Stress និង ឆាប់ខឹង។ ការជួយគ្នាទៅវិញទៅមកយូរៗម្តងគឺជារឿងល្អប៉ុន្តែ ញឹកញាប់ពេក គឺនាំទុកឱ្យខ្លួនឯងទៅវិញទេ។

៤/ ដកដង្ហើមមួយៗ វែងៗ៖ ភាពតានតឹង ឬ អារម្មណ៍ធុញថប់គឺពេលខ្លះធ្វើឱ្យអ្នកមានសភាពតឹងទ្រូងដើម្បីដោះស្រាយបញ្ហានេះ។ ដំបូងអ្នកត្រូវ ដកដង្ហើមយឺតៗ មួយៗ វែងៗ តិចៗ រួចបន្ធូរអារម្មណ៍របស់អ្នក  បន្តិចម្តងៗ ធ្វើបែបនេះ ៣ ទៅ ៤ដង ឬបន្តធ្វើរហូតដល់អ្នកមានអារម្មណ៍ថាបានធូរស្បើយ។

៥/ ហាត់កីឡា៖ ការធ្វើសកម្មភាពរាងកាយ  គឺជាវិធីដ៏ល្អមួយ  ដើម្បីឱ្យខ្លួនប្រាណរបស់អ្នកបានបញ្ចេញញើស និង ជាតិកខ្វក់មួយចំនួន   នៅក្នុងខ្លួនដែលអាចកាត់បន្ថយអ័រម៉ូនស្រេ្តសនិងធ្វើឱ្យចលនាសាច់ដុំ    របស់អ្នកដើរបានស្រួល និង ធ្វើឱ្យអ្នកមានអារម្មណ៍រីករាយ ស្រស់ថ្លា និង មានភាពជឿជាក់៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ webmd