ព័ត៌មានកីឡា៖ ខ្សែការពាររបស់ក្លឹប Real Madrid ដែលមួយរយៈមុនធ្វើឲ្យរង្គោះរង្គើរខ្លាំង ជាមួយក្លឹប Man United ព្រោះសេចក្ដីសម្រេចចិត្ដចង់ផ្ទេរចេញ ហើយក៏ត្រូវក្លឹប Real Madrid ផ្អាកដំណើរដោយ សន្យានឹងផ្ដល់កិច្ចកុងត្រាថ្មីសម្រាប់កីឡាករ តែពេលនេះ បានប្រតិកម្ម នឹងការផ្ដល់ឲ្យ ដោយព្រោះតែតម្លៃមិនត្រូវគ្នា។ 

ខ្សែការពារ Real Madrid ឈ្មោះថា Sergio Ramos កន្លងមកធ្លាប់បាន សម្រេចចិត្ដ និង យល់ព្រមពាក្យសម្ដី​ជាមួយ ថ្នាក់ដឹកនាំក្លឹប Man United ទៅហើយ ថានឹងផ្ទេរចេញពី Real Madrid ប៉ុន្ដែត្រូវម្ចាស់ក្លឹបសម្រេច​ចិត្ដ​ផ្ដល់ការជួបប្រជុំជាថ្មីនិង និយាយគ្នាពីការផ្ដល់ឲ្យនូវកិច្ចកុងត្រាបន្ទាប់ ដើម្បីកុំឲ្យកីឡាករផ្ទេរទៅកាន់ Man United ។ បន្ទាប់ពីមានការប្រជុំចុងក្រោយមក កីឡាករ ក៏ស្ងាត់ដំណឹងសូន្យឈឹង ពាក់ព័ន្ធនឹង Man United ប៉ុន្ដែទន្ទឹម​នឹងពេលនេះ ក៏ស្រាប់តែបែកធ្លាយ ថា កីឡាករ​មិនយល់ស្របនឹង​តម្លៃប្រាក់ប្រចាំរដូវកាល ដែលក្លឹបផ្ដល់ឲ្យជាថ្មីជាមួយកិច្ចកុងត្រានោះទេ ព្រោះកីឡាករ ត្រូវការ​ ១០ លានយូរ៉ូក្នុងមួយរដូវកាល តែក្លឹបហ៊ានឲ្យត្រឹមតែ ៨​លានយូរ៉ូតែប៉ុណ្ណោះ។ 

Sergio Ramos បានបដិសេធមិនទទួលយកកិច្ចកុងត្រថ្មីដែលក្លឹបផ្ដល់ឲ្យនោះឡើយ សម្រាប់រដូវកាលបន្ទាប់។​

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball