នៅប្រទេសអង់គ្លេស មានអ្នកវិទ្យាសាស្ដ្រ ជនជាតិអូទ្រីស ម្នាក់ទើបត្រូវបានគេរកឃើញថាអាចមានកូនដល់ទៅ ៦០០នាក់ដោយការបរិច្ចាគទឹកកាមរបស់ខ្លួន។

/

អ្នកវិទ្យាសាស្ដ្រ Bertold Wiesner

Bertold Wiesner ជនជាតិអូទ្រីស គឺជាម្ចាស់មន្ទីរពេទ្យ Barton នៅក្រុងឡុង នាឆ្នាំ ១៩៤០ និងបានជួយអោយស្ដ្រីមិនមានកូនចំនួនប្រមាណជា ១.៥០០នាក់មានផ្ទៃពោះក្រោយពីបានទទួលទឹកកាមពីមន្ទីរពេទ្យរបស់អ្នកវិទ្យាសាស្ដ្រនេះ។

ក្នុងពេលថ្មីៗនេះ គេបានរកឃើញថា ក្មេងដែលត្រូវបានបង្កើតដោយមេជីវពីមន្ទីរពេទ្យនេះ ប្រមាណជា ៦០០ករណី គឺជាមេជីវិតរបស់អ្នកវិទ្យាសាស្ដ្រ Bertold Wiesner។

លោក Barry Steven អ្នកថតវីដេអូ មកពីកាណាដា និងលោក David Gollanczជាមេធាវីជនជាតិអង់គ្លេសដែលជាកូនត្រូវបានបង្កើតឡើងដោយការបរិច្ចាគទឹកកាមពីមន្ទីរ Bartonបានធ្វើការពិសោធ ADN ។ លទ្ធផលនៃការពិសោធបានបង្ហាញថា លោក Bertold Wiesner គឺជាអ្នកដែលបានបរិច្ចាគមេជីវិតរបស់ខ្លួនដល់ទៅ ១.០០០ករណីដល់ស្ដ្រីដែលមិនអាចមានកូន។

មនុស្សចំនួន ១៨នាក់ដែលត្រូវបានបង្កើតឡើងដោយការបរិច្ចាគមេជីវិតនៅមន្ទីរពេទ្យនេះនាអំឡុងពេលចាប់ពីឆ្នាំ ១៩៤៣​ដល់ ១៩៦២ បានបង្ហាញថា ២/៣ក្នុងចំណោមពួកគេគឺជាកូនរបស់ Bertold Wiesner ដែលបានទទួលមរណៈកាលពីឆ្នាំ ១៩៧២។ យោងតាមការប៉ាន់ស្មាន លោក Bertold Wiesner អាចមានកូនចាប់ពី ៣០០ ទៅ ៦០០នាក់ ដោយសារតែគាត់បានបរិច្ចាគមេជីវិតប្រមាណជា ២០ក្នុងមួយឆ្នាំៗ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ 24h