ភ្នំពេញ៖ គំរោងការណ៍ប្រកាសដកទ័ពចេញពីតំបន់នៅជិតប្រាសាទព្រះវិហាររបស់កម្ពុជាគឺមិនមានលទ្ធផលនោះទេ ប៉ុន្តែវាគ្រាន់តែជាកល្បិចបញ្ជោតមួយប៉ុណ្តោះរបស់កម្ពុជា។

យោងតាមប្រភពកងទ័ពថៃម្នាក់ បានឱ្យដឹងថា កម្ពុជាមិនបានដកទ័ពទេ ទាហ៊ានរបស់ពួកគេគ្រាន់តែ ដកចេញឆ្ងាយពីតំបន់ប្រាសាទព្រះវិហារ គឺចេញពីលើកំពូលភ្នំ មកនៅដីខាងក្រោមភ្នំ និងចេញពីតំបន់មានជំលោះតែប៉ុណ្តោះ។
តាមប្រភពកងទ័ពថៃដដែល បានបន្តថាទាហ៊ានរបស់កម្ពុជាមានចំនួនប្រមាណជា៥,០០០នាក់ នៅក្នុងតំបន់មានជំលោះ។

គួររំលឹកផងដែរថា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីឆ្នាំមុន បានចេញដីកាបង្គាប់ឱ្យកម្ពុជា និងថៃ ដកទ័ពចេញចំងាយ ១៧,៣គីឡូម៉ែត្រការ៉េពីតំបន់នៅជិតប្រាសាទព្រះវិហារនិង ៤,៦គីឡម៉ែត្រពីតំបន់មានជំលោះ៕
ដោយ៖ វណ្ណៈប្រភព៖ bangkokpost