(អាមេរិក)៖ Brad Pitt ត្រូវបានមជ្ឈដ្ឋាននានាចាប់អារម្មណ៍ថា តារាហូលីវូតប្រុសរូបនេះកំពុង ធ្វើរឿងតែមួយដូចគ្នានឹង ពេលលោកកំពុងលែងលះជាមួយអតីតភរិយា Jennifer An iston ដែរកំឡុងពេលកំពុងជាប់ ក្តីលែងលះជាមួយ Angelina Jolie នៅពេលនេះ។

/

មហាជនពិតជាភ្ញាក់ផ្អើលណាស់នៅពេលដែល រឿងក្តីលែងលះដ៏ស្មុគស្មាញរបស់ តារាប្រុសស្រីទាំងពីរ នៅមិនដាច់ស្រឡះសោះ ពិសេសពាក់ព័ន្ធ នឹងរឿងកូនៗ ប៉ុន្តែ Brad Pitt និង Angelina ក៏ព្រមព្រៀងគ្នាហើយថា នឹងដោះស្រាយរឿងនេះដោយប្រើចៅក្រមឯកជនព្រោះ មិនចង់ឲ្យវាកាន់តែល្បីខ្ចរខ្ចាយ ជាងនេះខ្លាចកាន់តែធ្វើឲ្យប៉ះពាល់ អារម្មណ៍កូននិងចង់បញ្ចប់រឿងក្តីឲ្យឆាប់ផង។

/

/

មនុស្សជាច្រើនចាប់អារម្មណ៍ថា កន្លងមក Brad Pitt ធ្លាប់ជួលចៅក្រមឯកជនគឺ Jill Robbins ឲ្យដោះស្រាយ រឿងលែង លះជាមួយអតីតភរិយា Jennifer Aniston ហើយពេលនេះក៏ដូចគ្នាដែរ តែអ្វីដែលគេគិតនោះ គឺមានតែអ្នកមានប្រាក់ មហាសាលប៉ុណ្ណោះដែលអាចធ្វើរឿងនេះបានព្រោះ ចៅក្រមឯកជនស៊ីថ្លៃសេវាខ្ពស់ដោយក្នុងមួយម៉ោង យ៉ាងហោច ណាស់ក៏ពី $800 ទៅ $1500 ដែរ។

ទោះជាយ៉ាងណា អតីតគូស្វាមីភរិយារូបនេះបានស៊ីញ៉េ ព្រមព្រៀងគ្នាជាលាយ លក្ខណ៍អក្សររួចហើយថា នឹងជ្រើស យកចៅក្រមឯកជនឲ្យដោះស្រាយចំណង ស្នេហ៍ពាក់ព័ន្ធនឹងកូនៗដែលខុសពីបញ្ហាជាមួយ Jennifer Aniston មិន ទាក់ទងរឿងកូនទេ៕

Image

RelatedAngelina

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង