កាលពីថ្ងៃទី ៨ សីហាកន្លងទៅថ្មីៗនេះ ជាការប្រកួតរវាងក្រុម​ Real Madrid ជាមួយនិងក្រុមChelsea នៅឯសហរដ្ឋអាមរិក ។ ដូចដែលយើងបានដឹងហើយ Ronaldo គឺជាកីឡាករដ៏មានប្រជាប្រិយភាព ហើយអ្នកគាំទ្ររបស់ កីឡាករលំដាប់ពិភពលោកម្នាក់នេះ ក៏មានច្រើនលើសលប់ផងដែរ ។

/ក្នុងនាទីទី ៦៧ នៃការប្រកួតរវាង Chelsea និង Real Madrid មានបុរសវ័យក្មេងម្នាក់ បានរត់ចូលទីលានបាល់ទាត់ ដោយគ្មានការអនុញ្ញាត ធ្វើអោយទស្សនិកជននៅទីនោះ ភ្ញាក់ផ្អើលជាខ្លាំង ។ បុរសវ័យក្មេងម្នាក់នោះ បានរត់ចូលទៅក្នុងទីលាន បាល់ទាត់ទាំងកំរោល ដើម្បីបានទៅជួបនិង អោបនិមិត្តរូបរបស់ខ្លួនគឺ Cristano Ronaldo ។ Ronaldo មានភាពស្រលាំងកាំងអស់មួយភាំងដែរ តែក៏បានសំដែងនូវទឹកចិត្ត រស់រាយរាក់ទាក់ ដាក់បុរសវ័យក្មេងម្នាក់នោះដែរ ។ប្រហែលអស់រយៈពេល ១ នាទី ទើបសន្តិសុខដែលការពារ ទីលានមកដល់នាំ បុរសវ័យក្មេងនោះចេញ ។

width=470បុរសវ័យក្មេងនោះ មានឈ្មោះថា Ronald Gjoka ដែលបានយក Ronaldo ធ្វើជានិមិត្តរូបរបស់ខ្លួន តាំងតែពីអាយុ ៥ ឆ្នាំមកម៉្លេះ ។ ដើម្បីជាមេរៀនទៅថ្ងៃក្រោយទៀត Ronald ត្រូវបានប៉ូលិសឃុំខ្លួនអស់រយៈពេល ២ ថ្ងៃដោយសារ រត់ចូលក្នុងទីលានបាល់ទាត់ ដោយគ្មានការអនុញ្ញាតដែលអាចបង្កភាពភ័យខ្លាច ដល់កីឡាករ ។ Ronald Gjoka និយាយថា គាត់មិនសោកស្តាយទៅនិងអ្វីដែលគាត់បានធ្វើឡើយ ព្រោះ Ronaldo ជានិមិត្តរូបរបស់គាត់ ទិដ្ឋភាពដែលគាត់ទៅ បានអោបRonaldo ពិតជាមិនអាចបំភ្លេចបានឡើយ ។ នៅក្នុងភ្នែករបស់ Ronald Gjoka កីឡាករបាល់ទាត់Ronaldo ពិតជាកីឡាករដែលល្អឥតខ្ចោះ មានទេពកោសល្យលេង គ្មានរូបសាក់ ហើយចិត្តល្អរស់រាយ រាក់ទាក់ទៀតផង ៕

ព័ត៌មានស្តីពីកីឡាផ្សេងៗទៀត ដ៏សំបូរបែបគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ ៖ កុសលប្រភព ៖