យន្ដហោះពាណិជ្ជកម្មមួយគ្រឿង ដឹកអ្នកដំណើរ ១២៧នាក់បានធ្លាក់នៅក្នុងរដ្ឋធានី Islamabad កាលពីថ្ងៃទី ២០ កន្លងទៅ បណ្ដាលអោយមនុស្សនៅលើយន្ដហោះទាំងអស់ត្រូវបាត់បង់ជីវិត។

យន្ដហោះ Boeing 737-200 របស់ក្រុមហ៊ុន Bhoja បានហោះហើរពីKarachi ទៅកាន់រដ្ឋធានី Islamabad នៃប្រទេសប៉ាគីស្ថាននៅពេលយប់ជាលើកដំបូង។ យន្ដហោះ Boeing 737-200 នេះ បានធ្លាក់នៅពេលវាកំពុងត្រៀមចុះចតខណៈដែលមានភ្លៀង និងរន្ទះខ្លាំង កាលពីថ្ងៃទី ២០ កន្លងទៅ។ ទីតាំងដែលយន្ដហោះនេះធ្លាក់ពេលនោះគឺមានពពកច្រើន។
ទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍ថា យ៉ាងហោចណាស់មានសាកសពចំនួន១១០នាក់ត្រូវបានយកចេញពីបំណែកយន្ដហោះនោះ។ នៅក្នុងយន្ដហោះ Boeing 737-200 នេះ មានមនុស្សសរុបចំនួន ១២៧នាក់ ក្នុងនោះមានក្មេងចំនួន ១១នាក់ និងបុគ្គលិកយន្ដហោះ ៦នាក់ផងដែរ។
មន្ដ្រីនគរបាលម្នាក់ឈ្មោះ Fazle Akbar បានប្រាប់ AFP ថា គេមិនមានឱកាសរកឃើញអ្នកដែលនៅមានជីវិតក្នុងគ្រោះថ្នាក់នេះនោះទេ។ ប្រសិនមាន វាគឺជាប្រការដ៏អស្ចារ្យ ព្រោះថា យន្ដហោះនេះបានខ្ទេចខ្ទីទាំងស្រុងទៅហើយ៕

គំនរបាក់បែករបស់យន្ដហោះ

បុគ្គលិកសង្គ្រោះបន្ទាន់កំពុងស្ថិតនៅកន្លែងកើតហេតុ
ដោយ ៖ សូរីយ៉ាប្រភព ៖ ABC/AFP/CNN