នាឡិកាឆ្លាតវៃ ជំនាន់ដំបូងរបស់ក្រុមហ៊ុន Apple ដែលបានបង្ហាញណែនាំខ្លួន កាលពីពេលថ្មីៗកន្លង ទៅនេះ ត្រូវបានប្រភពព័ត៌មានល្បីមួយ នៃគេហទំព័រ The Information បានបង្ហើបឲ្យដឹងថា នឹងចេញ ដាក់លក់ យ៉ាងឆាប់បំផុតក៏នៅអំឡុងពាក់កណ្តាលខែកុម្ភះ ឆ្នាំ២០១៥ ខាងមុខនេះ។

/

កាលពីពេលមុន Apple គ្រាន់តែនិយាយជាគោលៗថា Apple Watch នឹងត្រូវបានបញ្ចេញដាក់លក់ នៅដើមឆ្នាំក្រោយ គឺមិនបានផ្គត់ផ្គង់នូវព័ត៌មាន កំណត់ជាពេលវេលាជាក់លាក់ណាមួយ ឲ្យបានដឹង នោះទេ។ ផ្នែកទទួលបន្ទុកប្រគល់ទំនិញ ក៏បាននិយាយជាមួយនឹងព័ត៌មានឲ្យដឹងថា Apple សំណាង ហើយ ដែលទាន់ពេលប្រគល់វា នៅក្នុងថ្ងៃ ទិវាបុណ្យនៃក្តីស្រលាញ់។ យោងតាមសំដីនេះ បានឲ្យដឹង ថា  យើងអាចនឹងបានឃើញនាឡិកាឆ្លាតវៃរបស់ Apple ចេញលក់យ៉ាងឆាប់បំផុត ក៏នៅពាក់កណ្តាល ខែកុម្ភះ ឆ្នាំក្រោយដែរ។

/

The Information បានឲ្យដឹងបន្ថែមថា បុគ្គលិក និងដៃគូសហការរបស់ក្រុមហ៊ុន បានសង្ឃឹមថានឹងបាន ឃើញ Apple Watch នៅក្នុងឆ្នាំនេះហើយ ប៉ុន្តែជាក់ស្តែង ភាពស្មុគស្មាញនៃគម្រោង បានធ្វើឲ្យផលិត ផល ត្រូវបានពន្យារពេលដល់ទៅឆ្នាំ ២០១៥៕

 

ប្រែសម្រួល៖ សិលាប្រភព៖ theinformation, tinhte